ក្រសួងអប់រំ៖ ហឹបសន្លឹកកិច្ចការចំនួន១២រាជធានីខេត្តបានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ គិតត្រឹមម៉ោង១១:០០នាទី

ក្រសួងអប់រំ៖ ហឹបសន្លឹកកិច្ចការចំនួន១២រាជធានីខេត្តបានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ គិតត្រឹមម៉ោង១១:០០នាទី នេះ ហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៣ សីហា ឆ្នាំ២០១៧ ចំនួន១២ រាជធានីខេត្ត បានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងបានរក្សាទុកយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត អប្បមាទទូទាំងប្រទេស និងដោយមានការចូលរួមពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ។

លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ៕

រូបភាព ក្រសួងអប់រំ

 

Loading...