ក្រសួងអប់រំ យុវជន និងកីឡា ណែនាំការពង្រឹងវិធានការសុវត្ថិភាព សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយស្ដីអំពីការពង្រឹងវិធានការ សុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ខ្លឹមសារនៃសេចក្តីនែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ដូចខាងក្រោម៖

ដើម្បី ចូលរួម បង្ការ និង ទប់ស្កាត់ ការ រាតត្បាត នៃ ជំងឺ កូ វី ដ -១៩ ចូល ក្នុង គ្រឹះស្ថានសិក្សា ក្រសួង អប់រំ យុវជន និង កីឡា សូម ណែនាំ ដល់ គ្រឹះស្ថានសិក្សា ទាំងអស់ ដូច ខាងក្រោម ៖

– បង្កើត និង ពង្រឹង ភារកិច្ច របស់ គណៈកម្មការ សុខភាព សិក្សា នៅ តាម គ្រឹះស្ថានសិក្សា ដែល មាន នាយក សាលា ជា ប្រធាន និង មានការ ចូលរួម ពី សហគមន៍

– តាមដាន ជាប្រចាំ នូវ សកម្មភាព និង ការ ចល័ត ទីកន្លែង របស់ បុគ្គលិក អប់រំ ក្រោម ឱវាទ

– សហការ ជាមួយ អាជ្ញាធរ ដែនដី ដើម្បី តាមដាន និង គ្រប់គ្រង ជន ចំណូល ស្រុក ( ថ្មី ) រួម ទាំង ការអនុវត្ត វិធានការ ធ្វើ ច ត្តា ឡី ស័ក

– ក្នុងករណី មានការ សង្ស័យ គ្រឹះស្ថានសិក្សា ត្រូវ ផ្អាក ដំណើរការ ជា ប ណ្តោះ អាសន្ន និង ត្រូវ រាយការណ៍ ជូន អាជ្ញាធរ អប់រំ តាម លំដាប់ថ្នាក់

– ករណី មានការ សង្ស័យ ឬ សភាព មិន ប្រក្រតី ដែល ជា រោគសញ្ញា នៃ ជំងឺ កូដ -១៩ ត្រូវ រាយការណ៍ ឬ ទូរ សព្ទ ទៅ លេខ ១១៥ ជាបន្ទាន់

ទទួល បាន សេចក្តី ណែនាំ នេះ មន្ទីរអប់រំ យុវជន និង កីឡា រាជធានី ខេត្ត ការិយាល័យ អប់រំ យុវជន និង កីឡា នៃ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា ទាំងអស់ ត្រូវ ផ្សព្វផ្សាយ ឱ្យ បាន ទូលំទូលាយ និង ចូលរួម សហការ អនុវត្ត ប្រកបដោយ ស្មារតីទទួលខុសត្រូវ ខ្ពស់ ។

ខាងក្រោមគឺជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

Loading...