ក្រសួង​កសិកម្ម​ប្រកាសជា សាធារណៈថា ដកហូតដី សម្បទាន​សេដ្ឋកិច្ចពី ៧១ ក្រុមហ៊ុនដែល​បានធ្វើ​ខុស​​កិច្ចសន្យា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ខ្លួនបានដកហូតដី សម្បទានសេដ្ឋកិច្ច ៧១ ក្រុមហ៊ុន ក្នុងទំហំ​ផ្ទៃដី ៦៥ ម៉ឺន ៧ ពាន់ហិកតាមកគ្រប់គ្រងដោយខ្លួនឯងវិញ។ ក្នុងនោះកាលពីអាណត្តិទី៤ រាជរដ្ឋាភិបាលបាន សម្រេច​និរាករណ៍ ៦៣ ក្រុមហ៊ុន និងអាណត្តិទី ៥ នេះ ៤ ក្រុមហ៊ុនត្រូវ​បាននិរាករណ៍ ៣ ក្រុមហ៊ុនធ្វើការកែសម្រួល ដែលមានផ្ទៃដីសរុប ៥១ ម៉ឺន ៣ ពាន់ហិកតា។ ការថ្លែងឲ្យដឹងយ៉ាង​ដូចច្នេះគឺនៅក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាលពីព្រឹក​ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥នេះ។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៧ នៅខេត្តស្ទឹងត្រែង ដែលរាជរដ្ឋាភិបាលបាន និរាករណ៍នៅអាណត្តិទី៥ នេះ។

ក្រុមហ៊ុនចំនួន ៧ នោះ រួមមានទី១- ក្រុមហ៊ុនរីស៊ើច ម៉ាញនីង ឌីវេឡូបមេន ដែទទួលសិទ្ធ សម្រាប់វិនិយោគ ដាំ​កៅស៊ូ និងដាំដើមឈើ លើផ្ទៃដីទំហំ ៧.២០០ ហិកតា ស្ថិតនៅក្នុងឃុំក្បាល រមាស ស្រុកសេសាន ទី២- ក្រុមហ៊ុន​បូណារីតា ស្ទឹងត្រែង ស្ថិតនៅស្រុកស្ទឹងត្រែងកែសម្រួល ទំហំផ្ទៃដី ៤៦៩ ហិកតាមកនៅ ៤២៦ ហិកតា និងកែ​សម្រួល រយៈពេលវិនិយោគ ៩៦ ឆ្នាំមកនៅ ៥០ឆ្នាំ ទី៣-ក្រុមហ៊ុន សុក ហេង ខមភេនី លីមីធីត ស្ថិតនៅស្រុក សេសាន និរាករណ៍លើផ្ទៃដីទំហំ ៧.១៧២ ទី៤-ក្រុមហ៊ុនអ៊ុន-អ៊ិនធើ ត្រេឌីងនិងឌីវេឡុបមែនគ្រុប ស្ថិតនៅឃុំក្បាល​រមាស ស្រុ ក សេសានទទួលសិទ្ធិដាំកៅស៊ូ និងដាំឈើដែលមានទំហំផ្ទៃដី ៧.០០០ ទី៥-ក្រុមហ៊ុន GREEN SEA INDUSTRY ស្ថិតនៅស្រុកសៀមប៉ាង ត្រូវបានកែសម្រួលផ្ទៃដី ពីទំហំ ១០០.៨៥២ មក នៅទំហំ ៩.៨០០ និងកែ​សម្រួល រយៈពេលវិនិយោគពី ៧០ ឆ្នាំមកនៅ ៥០ ឆ្នាំ ទី៦-ក្រុមហ៊ុន ផលិត ម្សៅដំឡូងមីចំកាត់ស្ថិត នៅស្រុក​ស្ទឹង​ត្រែង ត្រូវបានកែ សម្រួលផ្ទៃដីពីទំហំ ៧.៤០០ ហិកតាមក នៅទំហំ ២.៩៦៥ និងកែសម្រួល រយៈពេលវិនិយោគពី ៧០ ឆ្នាំមកនៅ ៥០ឆ្នាំ និង ទី៧-ក្រុមហ៊ុន GG WORLD GROUP CAMBODIA ស្ថិតនៅ​ស្រុកស្ទឹងត្រែ កែសម្រួលផ្ទៃ​ដីគម្រោង វិនិយោគពីទំហំ ៥.០០០ ហិកតាមកនៅទំហំ ២.២០០និងកែសម្រួល រយៈពេលវិនិយោគពី ៧០ ឆ្នាំមកនៅ ៥០ ឆ្នាំ។

លោក អ៊ាង សុផល្លែត បន្តឲ្យដឹង​ទៀតថា ក្រសួងកសិកម្ម នឹងត្រួតពិនិត្យវាយ​តម្លៃទៅលើក្រុមហ៊ុន ចំនួន ១១៥ ទៀតក្នុងទំហំជាង ១ លានហិកតា​បន្ថែមទៀតផងដែរ។ មូលហេតុដែល​រាជរដ្ឋាភិបាល បានធ្វើការនិរាករណ៍ និង​កែសម្រួលផ្ទៃ ក៏ដោយសារតែ ក្រុមហ៊ុនទាំងនោះ មិនគោរពតាម​កិច្ចសន្យា ជាមួយរាជ​រដ្ឋាភិបាល និងមិន គោរព​ទៅតាមច្បាប់ភូមិបាល​របស់ប្រទេស កម្ពុជាជាដើម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *