ក្រសួង​ធនធានទឹកពង្រឹង​ទំនប់​ប្រភពទឹកសម្រាប់​ផលិត​ទឹកស្អាតផ្គត់ផ្គង់​ក្រុង​សំរោងឡើងវិញ​

ភ្នំពេញ៖ ក្រសួង​ធនធានទឹកនិង​ឧតុនិយមធ្វើការ​ពង្រឹង​តួទំនប់​ត្រពាំងវែងដែលជា​ប្រភពទឹកសម្រាប់​យកទៅ​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់ដល់ទី​ប្រជុំជន​ក្រុង​សំរោងដែល​រង​ការខូចខាតដោយសារ​ជំនន់​ទឹកភ្លៀងកាលពី​ចុងរដូវ​វស្សាកន្លងទៅនេះ​ឡើងវិញ​ ។​

​លោកចាន់យុ​ត្ថាអ្នកនាំពាក្យនិង​ជា​រដ្ឋលេខាធិការក្រសួង​ធនធានទឹកនិង​ឧតុនិយមបាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងនៅ​ថ្ងៃទី​២៦ ខែ មីនា ឆ្នាំ​២០២១​ថាចាប់តាំងពីក្រោយ​ឆ្នាំ២០១៨​មកបញ្ហា​ខ្វះ​ទឹកសម្រាប់​ប្រើប្រាស់​នៅ​ទីប្រជុំជននិង​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យមិនមាន​ទៀតឡើយបន្ទាប់ពី​អាងទឹក​សំខាន់ៗបាន​ស្តារនិង​ពង្រីកសមត្ថភាព​ស្តុក​ទឹក​ទុកស្រោចស្រពនិង​ទឹក​ប្រើប្រាស់ប្រចាំថ្ងៃ​រួចមក​ ។​

​អ្នកនាំពាក្យ​ក្រសួង​ខាងលើបានបញ្ជាក់​ថាៈកាលពី​ក្នុង​រដូវប្រាំងឆ្នាំ២០១៥,១៦និង១៧មានការ​ប្រឈម​ខ្លះៗដោយសារ​ភ្លៀង​ចុងរដូវខ្សត់ខ្សោយប៉ុន្តែ​ចាប់ពី​​អាង​ទឹកធំៗចំនួន​បីមាន​អាងទឹក​ទំនប់​លោកអាងទឹក​ទំនប់​ក​ណ្ដែ​កនិង​អាងទឹក​ត្រពាំងវែងបាន​ពង្រឹង​រួចមកទឹក​ប្រើប្រាស់និង​ទឹក​សម្រាប់​ការស្រោចស្រពមិនដែលមាន​បញ្ហា​ទៀតឡើយ​ ។​

​តំបន់​ខាងលើនេះសព្វថ្ងៃមាន​អាងទឹកចំនួន៤ពាក់ព័ន្ធ​គ្នាគឺ​អាងទឹក​ទំនប់​លោក(​នៅ​ខាងលើ​)ស្តុក​ទឹកបាន​ប្រមាណ៤,៥លាន​ម៉ែត្រគូប,ទំនប់​ក​ណ្តែ​ក៧លាន,អាង​បឹង​ស្នោរ១លាននិង​អាង​ត្រពាំងវែង៦,៥លាន​ម៉ែត្រគូប​ ។​

​លោកចាន់ យុ​ត្ថាបាន​និយាយថាៈទំនប់​អាង​ទាំងនេះត្រូវបានធ្វើ​ការថែទាំ​ជាប្រចាំរាល់​ឆ្នាំព្រោះ​តំបន់​នេះមាន​ភ្លៀង​គំហុក​ខ្លាំងៗបណ្តាលឱ្យ​រិច​រិលដល់​ខ្នង​ទំនប់​ដីនិង​ច្រោះ​ជើង​ទំនប់ដែល​ចាំបាច់ត្រូវមាន​ការជួសជុល​។ពេលនេះក្រុមការងារ​របស់មន្ទីរ​ធនធានទឹកនិង​ឧតុនិយមខេត្ត​ឧ​ត្ត​រ​មានជ័យកំពុង​ធ្វើការជួសជុល​ពង្រឹង​តួ​ទំនប់​ត្រពាំងវែងស្ថិតនៅ​សង្កាត់​កូន​ក្រៀលក្រុង​សំរោងខេត្តរ​មានជ័យដែល​រង​ការខូចខាតដោយសារ​ជំនន់​ទឹកភ្លៀងកាលពី​ចុងរដូវ​វស្សាកន្លងទៅ។អាង​នេះមានលទ្ធភាព​ស្រោចស្រព​ផ្ទៃដី​ស្រូវវស្សាចំនួន៧៣៧ហិកតាស្រូវប្រាំង១៥០ហិកតានិង​ជា​ប្រភពទឹកសម្រាប់​យកទៅ​ផលិតទឹកស្អាត​ផ្គត់ផ្គង់ដល់​ការប្រើប្រាស់នៅ​ទីប្រជុំជន​ក្រុង​សំរោង​៕

Loading...