ក្រសួង​ធនធានទឹក សរសេរ​សេចក្តីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ ខុស​អក្ខ​រា​វិរុទ្ធ​ច្រើន​!

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​យុវជន បាន​រិះគន់​លោក លឹម គានហោ រដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថា​មាន​ភាព​ខ្ជីខ្ជា ចំពោះ​ការសរសេរ​អក្សរសាស្ត្រ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ និង​បង្ហាញ​ពី​ភាពកម្សោយ ក្នុង​ការដឹកនាំ​ស្ថាប័ន​មួយ​នេះ​គ្មាន​ភាព​ទទួលខុសត្រូវ​។​

​សារ​រិះគន់​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ស្ថានភាព​អាកាសធាតុ ប៉ុន្តែ​ការសរសេរ​អក្សរ​តែ​ប៉ុន្មាន​បន្ទាត់​សោះ ស្ថាប័ន​មួយ​នេះ បាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ជាច្រើន​ពាក្យ​..​។​

យ៉ាងនេះក្តី មិនទាន់​មាន​ការ​ឆ្លើយ​តប​ពីលោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សូម​ពិនិត្យ និង​អាន​លិខិត​ជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ដូចខាងក្រោម​..៕

Loading...