រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ឲ្យស្ថានីយ៍ទូរទស្សន៍ វិទ្យុ សារព័ត៌មាន ទស្សនាវដ្តី និងគេហទំព័រទាំងអស់ ឲ្យ បញ្ឈប់ការផ្សាយពាណិជ្ជកម្ម វះកាត់ដេរព្រហ្មចារីស្រ្តី។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្ម បែប នេះគឺជា ការប៉ះពាល់ដល់សីលធម៌ និងប្រពៃណីដ៏ល្អផូរផង់ របស់សង្គមកម្ពុជា ដែលមានជាយូរយារណាស់មកហើយ ទន្ទឹមនេះ ក៏នាំប៉ះពាល់ដល់កិត្តិយសអ្នកជំងឺផ្សេងទៀត ដែលមករកសេវានៅទីកន្លែងរបស់លោកផងដែរ។
ក្រសួងព័ត៌មាន ក៏បានបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយកែសំរួលការផ្សព្វផ្សាយពាណិជ្ជកម្ម បែបនេះ ដើម្បីជៀសវាងផលអវិជ្ជមានអំពីការផ្សាយពាណិជ្ជកម្មអត្ថាធិប្បាយ បកស្រាយពន្យល់អតិថិជនទាក់ទងសេវាកម្មខាងលើ ក៏ដូចជាផលប៉ះពាល់អារម្មណ៍របស់ប្រជាជនទូទៅ៕