ក្រសួង​រ៉ែ​និង​ថាមពល​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​ពី​ទន្លេ​ក្នុង​រាជធានី​ខេត្ត​ចំនួន​៣

ក្រសួង​រ៉ែ​ និង​ថាមពល​ ជូនដំណឹង​ដល់​គណៈ​អភិបាល​រាជធានី​ខេត្ត​ចំនួន​៣​ គឺ​រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ និង​ខេត្តព្រៃវែង​ សុំ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ នៅ​តាម​ដង​ទន្លេមេគង្គ​លើ​ ទន្លេមេគង្គ​ក្រោម​ និង​ទន្លេបាសាក់​។​
​សេចក្ដីជូនដំណឹង​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ ចុះ​ថ្ងៃ​ទី​ ៣០​ ធ្នូ​ ២០១៤​ តម្រូវ​ឲ្យ​រាជធានី​ខេត្ត​ទាំង​៣​ នេះ​ ត្រូវ​ហាមឃាត់​ និង​ដាក់​តំបន់​នេះ​ មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ឡើយ​។​ ក្នុង​លិខិត​បន្ត​ថា​ តាំងពី​ឆ្នាំ​ ២០១១​ មក​ អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បាន​លុប​អាជ្ញាធរ​ប័ណ្ណ​បូម​ខ្សាច់​ទាំង​អស់ហើយ​ ចំណែកឯ​ក្រសួង​រ៉ែ​ និង​ថាមពល​ថ្មី​ ក៏​មិន​ដែរ​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន​ ឬ​បុគ្គល​ណាមួយ​ឡើយ​។​
​សេចក្ដីជូនដំណឹង​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បញ្ជាក់​ថា​ បើ​មាន​កាណូត​ ទូក​ សា​ឡង់​ ឬ​សកម្មភាព​បូម​ខ្សាច់​ក្នុង​តំបន់​ទាំង​៣​នោះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ បង្ក្រាប​ និង​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ដោយ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ ដល់​ ១០​លាន​រៀល​ និង​ដាក់​ពន្ធនាគារ​ពី​ ១​ឆ្នាំ​ ដល់​ ៥​ឆ្នាំ​ តាម​មាត្រា​ ៣៥​ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *