ក្រសួង​រ៉ែ និង ថាមពល ៖ ប្រភព​អគ្គីសនី​កម្ពុជា​សព្វថ្ងៃ​មាន​៨​កន្លែង

​រាជធានី​ភ្នំពេញ​៖ របាយការណ៍​មួយ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ឲ្យ​ដឹងថា ប្រភព​អគ្គីសនី​នៅ​កម្ពុជា​សព្វថ្ងៃនេះ​គឺ មាន​មកពី​ប្រភព​ចំនួន​៨។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា ប្រភព​ទាំង ៨ នោះ​គឺមាន​ថាមពល​ប្រមាណ​ជា​១០៧២ មេ​ហ្គា​វាត ដែល​អាច​នឹង​ទ្រទ្រង់​តំរូវការ​ថាមពល​នៅក្នុង​ប្រទេស​ពិសេស​នៅ​រាជធានី​ភ្នំពេញ​មាន​និរន្តរភាព​។​

​ប្រភព​ទាំង ៨ នេះ រួមមាន ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម តាម​ច្រក ភ្នំ​ដិ​ន ខេត្តតាកែវ នៅក្នុង​បរិមាណ​១៧០​មេ​ហ្គា​វ៉ា​ត់​, ការនាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន ១២០​មេ​ហ្គា​វ៉ា​ត់ ,​វា​រី​អគ្គិសនី​គិរី​រម្យ​១ ចំនួន ១២​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​កំចាយ ចំនូ​ន ១៩៤.១​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​គិរី​រម្យ​៣ ចំនួន ១៨​មេ​ហ្គា​វ៉ា​ត់​, វា​រី​អគ្គិសនី​ស្ទឹង អា​តៃ ចំនួន ១២០​មេ​ហ្គា​វ៉ា​ត់​, អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម ចំនួន ១០០​មេ​ហ្គា​វ៉ា​ត់ និង វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ៣៣៨​មេ​ហ្គា​វ៉ា​ត់ ដែល​ទើបតែ​ដាក់​ឲ្យ​ដំណើរការ។​

​ក្រៅពីនោះ​នៅមាន​គម្រោង​ចំនួន ៣ ថែមទៀត ដែល​គម្រោង​ពីរ គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ គឺ​ដោយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ទំហំ ២៤៦ មេ​ហ្គា​វ៉ា​ត់ នៅ​ឆ្នាំ​២០១៥​នេះ និង​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​នៅ​ក្រុងព្រះសីហនុ​ទំហំ​២៧០​មេ​ហ្គា​វ៉ា​ត់ ដែល​កម្ពុជា​ទទួលបាន​នូវ​ផ្លែផ្កា​ថែមទៀត​នៅ​ឆ្នាំ​២០១៦ ។ ហើយ​គម្រោង​ចុងក្រោយ គឺ​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពីរ ដែល​កំពុងតែ​ដំណើរការ​សាងសង់​។​
​ក្រោម​គម្រោង​ទាំង ១១ នេះ កម្ពុជា​នឹង​អាច​ផលិត​ថាមពល​បាន​ប្រមាណ​ជា​២.១២៣ មេ​ហ្គា​វ៉ា​ត់៕​

dam in Cambodia

ចុចអាន៖ ឧបសគ្គ​ជា​ច្រើន​ដែល​ពិភពលោក​ត្រូវ​ប្រឈម​មុខ​នៅ​ឆ្នាំ​២០១៥

Loading...

Leave a Reply

Your email address will not be published. Required fields are marked *