ក្រសួង​សាធារណការ ជំ​រុញឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ កែសម្រួល​បញ្ជី​ប៉ាន់​តម្លៃ​របស់ខ្លួន ឱ្យបាន​ចប់សព្វគ្រប់ នៅ​ចុងខែ​មីនា​

ភ្នំពេញ​: នៅ​ចុងឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រវែង​សរុប ៩៨,៣៤ គីឡូម៉ែត្រ ក្នុង​គោលបំណង ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យសេដ្ឋកិច្ច សោភ័ណភាព​ទីក្រុង ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ព្រមទាំង​ត​ភ្ជាប់ ពី​ទីប្រជុំជន​ក្រុង​សៀមរាប ទៅ​តំបន់​ដាច់ស្រយាល នៅ​ជាយក្រុង និង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ខេត្ត​នេះ​។​

​ទាក់ទង​នឹង​គម្រោង​ស្ថាបនា​ផ្លូវ ក្រសួង​សាធារណការ ថ្មីៗ​នេះ បាន​កោះប្រជុំ​ក្រុមការងារ​ជំនាញ​បច្ចេកទេស ដើម្បី​ពិនិត្យ និង​កែសម្រួល​បញ្ជី​ប៉ាន់​តម្លៃ នៃ​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨ ខ្សែ និង​ព​ន្លឿ​ន​ការសាងសង់​។​

​លោក សួង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ បច្ចេកទេស​ក្រសួង ដើម្បី​ពិនិត្យ និង​កែសម្រួល​បញ្ជី​ប៉ាន់​តម្លៃ នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ នេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ រៀបចំ និង​កែសម្រួល​បញ្ជី​ប៉ាន់​តម្លៃ​របស់ខ្លួន ឱ្យបាន​ចប់សព្វគ្រប់ នៅ​ចុងខែ​មីនា​នេះ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​សម្រេច​៕

Loading...