ក្រសួង​សាធារណការ ផ្អាក​ផ្តល់​សេវាសាធារណៈ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​២៩ មីនា ដល់​ថ្ងៃអាទិត្យ ទី​៤ មេសា ឆ្នាំ​២០២១

ភ្នំពេញៈ មណ្ឌល​ផ្តល់​សេវាសាធារណៈ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​១ និង​អ៊ី​អន​ម៉​ល​ទី​២ នឹង​បន្ត​ផ្អាក​ដំណើរការ ផ្តល់​សេវាសាធារណៈ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមីនា ដល់​ថ្ងៃអាទិត្យ ទី​៤ ខែមេសា ឆ្នាំ​២០២១ ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់ ការរីក​រាល​ជំងឺ​កូ​វីដ​១៩​។​

​ស្រប​ជាមួយគ្នានេះ​ផងដែរ មណ្ឌល​ផ្តល់​សេវាសាធារណៈ នៅ​ផ្សារ​ទំនើប ជីបម៉ុង ណូ​រ៉ូម​ល នឹង​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន ដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ផងដែរ​។​

​បងប្អូន​ប្រជាពលរដ្ឋ អាច​ទៅ​ទទួល​សេវាសាធារណៈ នៅ​មណ្ឌល​ផ្តល់​សេវាសាធារណៈ នៅក្នុង​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ផ្លូវ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​) រាជធានី​ភ្នំពេញ​៕​

Loading...