ក្រសួង​អប់រំ​ លើក​ទឹក​ចិត្ត​ឲ្យ​ចូលរួម​បរិច្ចាគ​ជាមួយ​យុវតី ជីនីកូ ដើម្បី​​ជួយ​កុមារ​ពិការ​បញ្ញា​នៅ​កម្ពុជា

ភ្នំពេញ៖ក្រសួង​អប់រំ​ប្រកាសថា​ យុវតី​ជីនីកូ អាយុ១៥ឆ្នាំ បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាលា អន្តរជាតិ Northbridge បាន​ផ្តួចផ្តើម​គំនិត​ជា​មួយ​មិត្ត​ភក្តិ ក្នុង​ការ​រត់​ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បំផុស​ស្មារតី​យល់ដឹង​ជា​សាធារណៈ​ពី​បញ្ហា​ពិការ​បញ្ញា (អូទិស៊ីម) ដែល​កើត​មាន​នៅ​លើ​កុមារ​កម្ពុជា។

ការ​រត់​នេះ នឹង​ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​ពី​ខេត្ត​ព្រៃវែង មក​កាន់​ខេត្ត​កណ្តាល រួមគ្នា​ជាមួយ​កម្មវិធី “រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ” ដែល​ជា​ការ​ផ្ដើម​គំនិត​របស់​លោក អួន បឋម (Sai) ដែល​ធ្វើ​ឡើង ដើម្បី​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ដើម្បី​ជួយ​កុមារ​ដែល​កំពុង​ត្រូវ​ការ​គាំទ្រ​ផ្នែក​សុខាភិបាល។

– ចូល​រួម​បរិច្ចាគ​ជាមួយ​កញ្ញា​តាមរយៈ ABA ៖ 009 992 021 (Chy Nikko And Sor Sothearom)

Loading...