ក្រសួង​អប់រំ និង​ក្រសួង​ប្រៃសណីយ៍ ដាស់តឿន​ឪពុកម្តាយ ចេះ​បង្រៀន​កូន​ឱ្យ​ចេះ ប្រយ័ត្ន និង​ការពារ​ខ្លួន នៅពេល​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​

ភ្នំពេញ​៖ ការពារ​ប្រសើរ​ជាង​ព្យាបាល​! ការបង្រៀន​កូន​ឱ្យ​ចេះ​ប្រយ័ត្ន និង​ការពារ​ខ្លួន នៅពេល​ប្រើប្រាស់ អ៊ិន​ធឺ​ណិ​ត គឺជា​វិធី​មួយ​ដ៏​ល្អ ដែល​អ្នក​អាចអនុវត្ត បាន តាម ៣ ចំណុច​។ នេះ​ជាការ​ដាស់តឿន​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រសួង​អប់រំ បាន​ណែនាំ​ឱ្យដឹង​បន្ថែមថា សម្រាប់​គន្លឹះ​ថ្មីៗ ដើម្បី​ការពារ​កូន​របស់ លោកអ្នក សូម​តាមដាន​ទំព័រ Facebook គិតគូរ​កូន និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។​

​គួរ​បញ្ជាក់ថា ការណែនាំ និង​ដាស់តឿន ដល់​ឪពុកម្តាយ និង​អាណាព្យាបាល​កុមារ​បន្ត បន្ទាប់​នេះ ធ្វើឡើង បន្ទាប់ពី​ពេលដែល​សិស្សានុសិស្ស បាន​ប្រើប្រាស់ ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត កាន់តែ​ច្រើនឡើង ក្នុងអំឡុង​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​នេះ​។​

​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់ ដោយ​លើកឡើងថាៈ “​ពេលដែល​សិស្សានុសិស្ស​ប្រើប្រាស់​ប្រព័ន្ធ អន​ឡាញ គឺអាច​ប្រឈម​ជាមួយ ហានិភ័យ​មួយចំនួន ដូចជា ការ​គម្រាមកំហែង ការ​ឆបោក ការ​បៀតបៀន​ផ្លូវភេទ ការជួប​ប្រទះ​មាតិកា មិន​សមរម្យ​ជាដើម “​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា “​សូម​សិស្សានុសិស្ស​ទាំងអស់ ប្រុងប្រយ័ត្ន និង​ប្រាប់ មាតាបិតា អាណាព្យាបាល ឬ គ្រូបង្រៀន បើសិនជា ជួប​បញ្ហា​ខាងលើ​”​។​

​លោក​រដ្ឋមន្ត្រី បានឱ្យដឹង​បន្ថែម​ដែរ​ថា​៖ ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ពិតជា មាន​សារៈ ប្រយោជន៍ សម្រាប់​ការសិក្សា​របស់​កុមារ ប៉ុន្តែ​ស្របពេល​នោះដែរ មាតាបិតា អាណាព្យាបាល និង​គ្រូបង្រៀន គួរតែ​យកចិត្តទុកដាក់ លើ​ពួកគាត់ ដើម្បី​ជៀសវាង ពី​បញ្ហា​ប្រឈម​នានា​”៕

Loading...