ក្រឡាប់រថយន្តនៅស្រអែម ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៨នាក់

ខេត្តព្រះវិហារ÷ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង នៅចំណុចផ្លូវចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រអែម កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ។

តាមប្រភពបានឲ្យដឹងថា រថយន្តខាងលើ ម៉ាកឡិចស៊ីស RX ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរមាន៨នាក់ ទី១.ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២.ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល ទី៣.ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់បែកក្បាល ទី៤.ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត ទី៥.ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ២៥ឆ្នាំ របួសស្រាល ទី៦.ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល ទី៧.ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល និងទី៨.ឈ្មោះ ហួយ សេង ភេទស្រី អាយុ១០ឆ្នាំ របួសស្រាល។

ជនរងគ្រោះទាំងអស់ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ ករណីនេះគេអះអាងថា បណ្តាលមកពីរថយន្ដបែកកង់ ទើបរេចង្កូតក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅជួយទាញជនរងគ្រោះចេញពីក្នុងរថយន្ត ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្ត សមត្ថកិច្ចអូសយកទៅរក្សាទុកបណ្តោះអាសន្ន៕ វុទ្ធឦសាន

 

Loading...