ក្រឡាប់រថយន្តពេលកំពុងចុះចំណោតនៅស្រុកបទុមសាគរ ស្លាប់ និងរងរបួសរដូករណែល

ខេត្តកោះកុង៖ មនុស្សយ៉ាងតិច២នាក់បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកបទុមសាគរ ខេត្តកោះកោះ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦១និងលេខ៦២ ភូមិសីមាល ឃុំអណ្តូងទឹក កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា រថយន្តដឹកដែក ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-2052 នៅពេលកំពុងបើកចុះចំណោត ស្រាប់តែរថយន្តដាក់លេខ មិនចូល ធ្វើឲ្យល្បឿនរថយន្តចុះកាន់តែលឿន ហើយទាញចង្កូតក្រឡាប់ ហើយក្នុងរថយន្តនេះ មានមនុស្សជិះ៩នាក់ ក្នុងនោះ២នាក់បានស្លាប់ ៣នាក់ របួសធ្ងន់ និង ៤នាក់របួសស្រាល ៕

sq

qed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *