ក្រឡាប់​រថយន្ត​ស្លាប់​អ្នកបើកបរ​ និង​របួស​អ្នក​រួម​ដំណើរ​៣​នាក់​

​ខេត្ត​ត្បូងឃ្មុំៈ​ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​អ្នក​រួម​ដំណើរ​ជាមួយ​៣​នាក់​ទៀត​ បាន​រង​របួស​ក្នុង​ខណៈ​ដែល​អ្នកបើកបរ​ងងុយដេក​ រេ​ចង្កូតរថយន្ត​ក្រឡាប់​នៅ​លើ​ផ្លូវ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​វាល​ចំការ​ ភូមិ​ល្វា​ធំ​ ឃុំ​ល្ងៀង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​មាន​គ្រោះថ្នាក់​កើតឡើង​ គេ​ឃើញ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B​ 5220​ បើកបរ​ពី​លិចទៅ​កើត​ ។​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ រថយន្ត​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ (​ទំនង​អ្នកបើកបរ​ងងុយដេក​)​ ក៏​ក្រឡាប់​ផ្ងារជើង​ ជះ​អ្នក​ជិះ​លើ​រថយន្ត​ទាំង​ប៉ុន្មាន​មក​ដី​ ខ្លះ​ត្រូវ​បាវ​ ដំឡូង​សង្កត់ជាប់​នៅ​ទីនោះ​។​

​លោក​វរសេនីយ៍ត្រី​ ឡុ​ង​ សា​រិ​ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ឈ្មោះ​ ផេង​ ទីណា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ខ្នា​ ស្រុក​ត្បូងឃ្មុំ​ ជា​អ្នកបើកបរ​រថយន្ត​ ស្លាប់​នៅ​កន្លែង​កើតហេតុ​។​ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មាន​៣​នាក់​ រង​របួស​ឈ្មោះ​ ខន​ ករុណា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ល្ងៀង​ ឃុំ​ល្ងៀង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​,​ សុខ​ យ៉​ខា​យ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ឈ្មោះ​ នី​ ម៉ាច​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ជាមួយ​ខន​ ករុណា​ ។​

​លោក​សួ​ស​ ស៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ សព​ជន​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ រីឯ​អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​រថយន្ត​ជួប​គ្រោះថ្នាក់​ត្រូវ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ ៕​ សុ​ភ័​ណ្ឌ​

IMG-20150226-WA0005
IMG-20150226-WA0006
IMG-20150226-WA0007
IMG-20150226-WA0008
IMG-20150226-WA0009

Loading...

Leave a Reply

Your email address will not be published. Required fields are marked *