មានភាពមិនប្រក្រតី របស់ជំនាញគយ នៅច្រកអន្តរជាតិត្រពាំងផ្លុង ក្រោមបញ្ជាលោក ប៉ុន ប៊ុណ្ណា

ខេត្តត្បូងឃ្មុំ ៖មន្ត្រីគយតូចតាច បានទម្លាយឲ្យដឹងថា លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កំពុងប្រព្រឹត្តអំពើពុករលួយ គួរឲ្យញាក់សាច់ ជាពិសេស លោកប្រធានច្រករូបនេះ ពុំបានខិតខំពង្រឹង និងធ្វើការ ប្រមូលពន្ធ តាមជំនាញបច្ចេកទេស នោះទេ បែរជាទៅឃុបឃិត ធ្វើតាមរយៈការរួមដៃ ជាមួយមេឈ្មួញរកស៊ីធំៗ ក្នុងការបំបាត់កិបកេង ចំណូលថវិកាបង់ពន្ធចូលរដ្ឋ ដោយមិនខ្វល់ពីការកែទម្រង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីបន្តិចទាល់តែសោះ។

ក្រុមមន្ត្រីបានទទូចថា ទង្វើនេះ គប្បីលោកអគ្គនាយកគយ និងរដ្ឋករ ក៏ដូចជា លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត និងស្រាវជ្រាវ បញ្ហាពុកផុយនេះផង។ មានការបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកទំនិញ យាយញាប់, ក្រុមហ៊ុនដឹកទំនិញ ស៊ុន ហួរ, ក្រុមហ៊ុនដឹកទំនិញ ហាក់ ម៉ៅ, ក្រុមហ៊ុនដឹកទំនិញ ឆេង ទី និងក្រុមហ៊ុនដឹកទំនីញ ទីខ្មូត បាននាំចូលទំនិញ តាមច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង គឺឃុបឃិតគ្នា វាយតម្លៃពន្ធទាប និងបង់ពន្ធមិនគ្រប់ចំនួន ហើយនៅមានឈ្មួញ ជាច្រើនទៀត បានឃុបឃិតជាមួយ លោកមេគយ ប៉ុន ប៊ុណ្ណា កេងបន្លំពន្ធ ទៅលើមុខទំនិញ ដែលពួកគេបាននាំចូល ពីប្រទេសវៀតណាម តាមច្រកត្រពាំងផ្លុង ក៏ដូចជាការនាំទំនិញ ចេញពីកម្ពុជាផងដែរ។

ពេលខ្លះដំណើរការ ប្រមូលចំណូលពន្ធបានធ្លាក់ចុះ ដោយសារតែលោក ប៉ុនប៊ុណ្ណា កំពុងងុបងុល សប្បាយកើបលុយ និងការឃុបឃិតកេងប្រវ័ញ ជាមួយឈ្មួញ ដោយមិនធ្វើការប្រមូលពន្ធ តាមលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវនោះទេ។ ដោយឡែកចំពោះ ការប្រមូលពន្ធ លើមុខទំនិញមួយចំនួន មានរាប់បញ្ចូលថ្លៃបាយ ដែលសឹងតែមានចំនួនច្រើន ឬថ្លៃជាង លុយដែលត្រូវបង់ពន្ធ ទៅទៀត។ ក្រៅពីបែបបទខាងលើ ដែលឈ្មួញបានបង់ពន្ធ និងថ្លៃបាយឲ្យលោកមេគយ ប៉ុន ប៊ុណ្ណា ក៏នៅមានទំនិញផ្សេងៗទៀត ដែលមេគយច្រកទ្វាររូបនេះ បង្ខំឲ្យអ្នករកស៊ីតូចតាច បង់លុយឲ្យខ្លួន តាមតែទំនើងចិត្ត ដូចជាឡានដឹក ថ្នាំជក់ ដឹកឈើកៅស៊ូ ដឹកចំណីសត្វ ពិសេសរថយន្តដឹកដំឡូងមី ដែលក្នុងមួយថ្ងៃៗ ចេញតាមច្រក ត្រពាំងផ្លុង មិនតិចជាង ៣០០ទៅ៤០០ គ្រឿងនោះទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *