ក្រុងសៀងហៃទទួលស្គាល់ កំហុសនិងទំនួលខុសលើ ហេតុការណ៍ជាន់គ្នាស្លាប់៣៦នាក់កាលពីយប់ឆ្លងឆ្នាំសកល

អភិបាលក្រុងសៀងហៃ បាននិយាយថា ក្រុងនេះ ទទួលស្គាល់កំហុស និងទំនួលខុសត្រូវចំពោះហេតុការណ៍ជាន់គ្នាស្លាប់អស់ ៣៦ នាក់ កាលពីយប់ឆ្លងឆ្នាំសកល។

លោក Yang Xiong បានបកស្រាយចំពោះមុខប្រតិភូជាង ៨០០ នាក់ រួមទាំងប្រធានគណបក្សកុម្មុយនីស្តចិនក្រុងសៀងហៃ ដែលចូលរួមក្នុងសមាជប្រជាជនក្រុងសៀងហៃ។

លោក Xiong បានថ្លែងទៅកាន់សមាជនោះថា ហេតុការណ៍ជាន់គ្នាកាលពីពេលឆ្លងឆ្នាំនោះគឺជាកំហុសដ៏ធំមួយក្នុងសុវត្ថិភាពសាធារណៈដែលបណ្តាលឲ្យមានការឈឺចាប់សម្រាប់ក្រុមគ្រួសារជនរងគ្រោះ។

រដ្ឋបាលក្រុងសៀងហៃបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា គេបានបណ្តេញមន្រ្តីជាន់ខ្ពស់ ៤ រូបនិងដាក់ពិន័យមន្រ្តីពាក់ព័ន្ធ ៧ រូបទៀតក្នុងការឆ្លើយតបទៅនឹងហេតុការណ៍នោះ។

របាយការណ៍ស៊ើបអង្កេតបានស្តីបន្ទោសក្រុមន្រ្តីខណ្ឌ Huangpu ប៉ុន្តែមិនបានស្តីក្រុមមន្រ្តីក្រុងជាន់ខ្ពស់ ចំពោះការគ្រប់គ្រងទីកន្លែងមិនបានល្អ និងមានការកកស្ទះមនុស្សនៅក្នុងកន្លែងជាន់គ្នានោះ។

នៅក្នុងហេតុការណ៍ជាន់គ្នាកាលពីយប់ឆ្លងឆ្នាំសកលនោះមនុស្ស ៣៦ នាក់បានបាត់បង់ជីវិតក្នុងនោះមានទាំងក្មេងប្រុសអាយុ ១២ ឆ្នាំផង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *