ក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត គ្រោង​ចុះបញ្ជី​ទីក្រុង​ប្រវត្តិសាស្ត្រ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ: ទីក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទីក្រុង​ក្រចេះ ខេត្តក្រចេះ និង ទីក្រុង​កំពត ខេត្តកំពត ដោយ​មន្ត្រី​រដ្ឋាភិបាល​កំ​ពុង​រៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​នានា គ្រោង​ចុះបញ្ជី​ទីក្រុង​ទាំងបី​នេះ ជាទី​ក្រុង​ប្រវត្តិសាស្ត្រ នៃ​កម្មវិធី​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ យូណេស្កូ ដើម្បី​ដំណើរការ​គម្រោង​នេះ​។​

​បច្ចុប្បន្ន កម្ពុជា​បានសម្រេច​ចុះឈ្មោះ​ប្រាសាទបុរាណ​ពីរ ក្នុង​កម្មវិធី​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តែ​មិនទាន់មាន ការចុះបញ្ជី ទីក្រុង​នៅឡើយ​នោះទេ​។ ប្រាសាទបុរាណ​ទាំងពីរ​រួមមាន ប្រាសាទ អង្គរវត្ត​ដែល​បាន​ចុះបញ្ជី​អភិរក្ស​កាលពី​ឆ្នាំ​១៩៩២ និង​ប្រាសាទព្រះវិហារ​នៅ​ឆ្នាំ​២០០៨​។ នៅលើ​ពិភពលោក មាន​ទីក្រុង​សរុប ២៥៦ ហើយ​ដែល​បាន​ស្ថិតក្នុង​បញ្ជី​ទីក្រុង​បុរាណ នៃ​កម្មវិធី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​។ ប្រទេស​ចិន វៀតណាម និង ឡាវ សុទ្ធសឹង​មាន​ទីក្រុង​បេតិកភណ្ឌ​មួយៗ​ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ តែ​ប្រទេស​ថៃ​មិនទាន់មាន​នោះទេ​។ នេះ​បើតាម​ការ​អោយដឹងពី លោក ថុ​ក សុខុម ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​។​

​សូមបញ្ជាក់ថា ទីក្រុង​ប្រវត្តិសាស្ត្រ​ដែល​អាច​រាប់បញ្ចូល​ក្នុង​បញ្ជី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​បាន​ត្រូវមាន​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន ដូចជា​សំណង់​អគារ​ដែលមាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង តែ​ត្រូវមាន​សភាព​រឹងមាំ ទីក្រុង​មាន​របៀប​រស់​នៅ​ដែល​បន្សល់​ជា​លក្ខណៈ​បុរាណ​ដូចជា ផ្ទះ​បុរាណ និង​វត្ត​អារាម​នានា​ដែលមាន​អាយុកាល​ច្រើន​ឆ្នាំ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *