ក្រុមការងារវិស្វករបច្ចេកទេសជប៉ុនកំណត់កាលបរិច្ឆេទ ដើម្បីសិក្សាគម្រោងប្លង់ជួសជុលស្ពានជ្រោយចង្វា

ក្រុមការងារវិស្វករបច្ចេកទេសនៃប្រទេសជប៉ុនកំណត់កាលបរិច្ឆេទដើម្បីសិក្សាគម្រោងប្លង់ជួសជុលស្ពានជ្រោយចង្វាចាស់ឡើងវិញ ដើម្បីធានាការប្រើប្រាស់ឲ្យបាន ៥០ ឆ្នាំទៅមុខទៀត។

យោងតាមលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារវិស្វករបច្ចេកទេសជប៉ុនដែលបាន ធ្វើឡើងនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តីពីគម្រោងជួសជុលស្ពាន ជ្រោយចង្វាមិត្តភាពកម្ពុជា-ជប៉ុន បានបង្ហាញថា បន្ទាប់ពីបានចុះអង្កេត និងពិនិត្យស្ថានភាពស្ពាន និងបានសិក្សាវិភាគ កាលពីថ្ងៃទី ០២-០៣ ខែ កុម្ភៈ រួចមក នៅថ្ងៃទី ១២, ១៥ និង ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ ក្រុមកាងារបច្ចេកទេសនឹងចុះរាប់យានយន្តធ្វើចរាចរឆ្លងកាត់ស្ពាន ហើយនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ ក្រុមការងារបច្ចេកទេសនឹងធ្វើពិសោធន៍ភាពដាបនៃស្ពាន ដោយប្រើរថយន្តធុនធ្ងន់ចំនួន ២៥ គ្រឿង ទម្ងន់ ២៥ តោនក្នុង ១ គ្រឿង។

សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ការធ្វើពិសោធន៍នេះ នឹងបិទចរាចរទាំងស្រុងលើ ស្ពានចាស់ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹកដល់ម៉ោង ១៧ និង ០០ នាទីល្ងាច ហើយចរាចរ និងបង្វែរឲ្យដំណើរការ ២ ទិសលើ ស្ពានមិត្តភាពកម្ពុជា-ចិនវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *