ក្រុមការងារសង្កាត់ស្នោរ និងប្រទះឡាង បន្តចុះពិនិត្យនិងដឹកនាំក្រុមកសិករអនុវត្តន៍ដាំបន្លែសរីរាង្គ

ភ្នំពេញ៖ អនុវត្តន៍តាមការដឹកនាំរបស់លោក​ ឃឹម​ ស៊នសូដា​ អភិបាល​ នៃគណៈអភិបាលណ្ឌកំបូល​ កាលពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ​ លោក​ ម៉ៅ បុប្ផាមករា អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានសហការជាមួយក្រុមការងារសង្កាត់ស្នោរ និងប្រទះឡាង បន្តចុះពិនិត្យនិងដឹកនាំក្រុមកសិករអនុវត្តន៍ដាំបន្លែសរីរាង្គទៅតាមដំណាក់កាលនីមួយៗ​ នៅភូមិកុលក្រស្នារ​ ភូមិរំដួល សង្កាត់ស្នោរ​ និងភូមិអង្គ​សង្កាត់ប្រទះឡាង​ ។

ឆ្លៀតក្នុងឱកាសនេះដែរ​ រដ្ឋបាលខណ្ឌសូមជម្រាបជូនបងប្អូនប្រជាកសិករ​ និងប្រជាពលរដ្ឋជ្រាបថា​ នៅពេលខាងមុខកសិផលសរីរាង្គនេះ​ នឹងដាក់លក់នៅស្តង់បន្លែសរីរាង្គគ្រួសារ​ ​ស្ថិត នៅបុរីពិភពថ្មីកំបូល​ ១​ ផ្លូវជាតិលេខ៤​ ភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ ៕

Loading...