ក្រុមការងារ​ជួសជុល ថែទាំ​ផ្លូវ របស់​មន្ទីរ​សាធារណការ ខេត្តព្រះវិហារ បន្ត​បាននិងកំពុង កៀ​សម្រួល ផ្លូវ​ក្រាល​ល្បាយ​ថ្ម ៣​ខ្សែ នៅតាម​បណ្ដោយ​ជើងភ្នំ​ដងរែក

ព្រះ​វិហារៈ បើទោះបី​ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុងតំណាក់កាល នៃ​ការបង្ការ ទប់ស្កាត់ និង​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​សំរាប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ព្រះវិហារ នៅតែ​បន្ត​ការជួលជុល​ថែទាំ​ផ្លូវ នៅក្នុង​ខេត្ត​របស់ខ្លួន ជាប្រចាំ ដើម្បី​កុំអោយ​ខូច ខាត​ធ្ងន់ធ្ងរ ចំណាយ​លើ​ការជួសជុល ឬ​ស្ថាបនា​ឡើងវិញ​ច្រើន ហើយក៏​ដើម្បី​បង្ក​ភាព​ងាយ ស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ផងដែរ​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​កៀ​សម្រួល​ផ្លូវ ក្រាល​ល្បាយ ថ្ម ចំនួន ០៣ ខ្សែ នៅតាម​បណ្ដោយ​ជើងភ្នំ​ដងរែក ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹងថាៈ បើទោះបី​ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុងដំណាក់កាល នៃ​ការបង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន អនុវត្តតាម​ការណែនាំ របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ នៅ​ព្រឹក ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ នេះ ក្រុមការងារ​ជួសជុល ថែទាំ​ផ្លូវ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង កៀ​សម្រួល​ផ្លូវ​ក្រាល​ល្បាយ​ថ្ម ចំនួន ០៣ ខ្សែ នៅតាម​បណ្ដោយ​ជើងភ្នំ​ដងរែក ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដូចជា​ផ្លូវ​ខេត្ត​លេខ 2PVH1 ប្រវែង ៩,៥ គីឡូម៉ែត្រ ដោយ​កៀរ​សម្រួល ថែម​ល្បាយ​ថ្ម ស្រោច​ទឹក កិន​បង្ហាប់ សម្រេចបាន​លទ្ធផល ១០០% និង​បន្ត​កៀ​សម្រួល ផ្លូវ​ខេត្ត​លេខ ២៦ ២៧ ប្រវែង​១៣,៨​គីឡូម៉ែត្រ (​ភូមិគ​១ ដល់​ភូមិ​អង្គ្រង​) និង​ផ្លូវ​ខេត្ត​លេខ 2PVH3 ប្រវែង ១៧,០​គីឡូម៉ែត្រ ពី​ជើងភ្នំ​ទ្រព្យ ដល់​ភូមិ​អង្គ្រង​)​។​

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ តែងតែ​យកចិត្តទុកដាក់​បំផុត ក្នុងការ​ចូលរួមចំណែក ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ជាពិសេស​អនុវត្ត តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ចក្រ​កម្ពុជា នូវ​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ ៣​កុំ ៣​ការពារ​។​

​ថ្នាក់ដឹកនាំ​មន្ទីរ តែងតែបាន​ដាស់តឿន ក្រើនរំលឹក​ដល់​មន្ត្រី ក្រោម​ឱវាទ​ទាំងអស់ ជារឿយៗ ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយ​បន្ត​អនុវត្ត​វិធានការ ខាងលើ អោយបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​ការណែនាំ ដោយបាន​ចាត់តាំង​មន្ត្រី ប្ដូរ​វេន​គ្នា​ប្រចាំ ការ​រៀងរាល់​ម៉ោង ធ្វើការ ដើម្បី​ត្រួតពិនិត្យ​កំដៅ និង​បាញ់​អាល់កុល លាងដៃ​ជូន​មន្ត្រី និង​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​គ្រប់​ប្រភេទ របស់​មន្ទីរ​ទាំងអស់ នៅ​ទ្វារ​ច្រកចេញចូល និង​នៅមុខ​អគារ ទាំងអស់​របស់​មន្ទីរ​៕

Loading...