ក្រុមការងារ TYDAបាននឹងបន្តដូចភ្លៀងរលឹម ដើម្បជួ យដល់សុខមាលភាពប្រជាពលរដ្ឋទូទៅ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA)បានព្យាបាលជំងឺ និងអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះសរុបចំនួន ២៨០៩នាក់ ក្នុងនោះ បានបញ្ជូន អ្នកជំងឺមកព្យាបាលបន្តនៅមន្ទីពេទ្យរដ្ឋ និងឯកជន ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សមាគម ៧០នាក់កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងខណ្ឌពោធិសែនជ័យ ។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុប្រធានប្រតិបត្តិទទួលបន្ទុកបេសកកម្មរោងចក្រ នៃសមាគមបានអោយដឹងថា នេះជាលើកទី៥ហើយសម្រាប់ខណ្ឌពោធិ៍សែនជ័យទាំងមូល និងដោយឡែក ជាលើកទី២ក្នុងសង្កាត់ចោមចៅ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះពិនិត្យព្យាបាល និងអប់រំសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

គោលបំណងនៃសកម្មភាពមនុស្សធម៌នេះគឺរួមចំណែកជាមួយរាជរដ្ឋាភិបាលលើផ្នែកសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។
លើសពីនេះសមាគមបានពង្រីកសកម្មភាពមនុស្សធម៌ឱ្យគៀកដល់បងប្អូនកម្មករកម្មការនីរោងចក្រនិងប្រជាជនតាមសហគមក្រីក្រទូទាំងប្រទេស និងបានផ្តល់ការបណ្តុះបណ្តាលដល់សមាជិកតាមរយៈការចុះបេសកកម្មផ្ទាល់ជាមួយសមាគម និងដៃគូរ និងតាមការបណ្តុះបណ្តាលជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ គិតគូរពីសុខមាលភាព ប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋាន លោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី បានអោយក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងបានសហការ ជាមួយអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះពិនិត្យព្យាបាល អប់រសុខភាពរតាមខ្នងផ្ទះ ជូនកម្មករកម្មការនី និងប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ស៊ុយ សារិទ្ធិ អភិបាលរង រាជធានីភ្នំពេញមានប្រសាន៍ថា ក្រោមម្លប់សន្តិភាព ប្រជាជនមានសិទ្ធគ្រប់បែបយ៉ាង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ធ្វើអោយប្រទេសបានរីកចម្រើន និងវិវត្តទៅមុខជានិច្ច។

លោកបានបន្តថា សុខភាពជាកត្តាមានតម្លៃបំផុតរបស់មនុស្ស។ សម្តេចតេជោ មិនដែលសន្យា លោកតែងតែគិតគូជានិច្ចចំពោះសុខភាពប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះបងប្អូនបានទទួលការព្យាបាលគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ។

លោកបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកពីតាមបណ្តាមន្ទីពេទ្យនានាប្រកបដោយវិជ្ជាជីវៈខ្ពស់មកព្យាបាលដ់បងប្អូននៅមូលដ្ឋានផ្ទាល នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា ចំពោះការពិនិត្យព្យាបានធ្វើឡើង រយៈពេលមួយព្រឹក ដែលមានគ្រូពេទ្យជំនាញ ផ្នែកជំងឺទូទៅ ផ្នែកជំងឺមាត់ធ្មេញ ផ្នែករោគស្រ្តី ផ្នែកត្រចៀកច្រមុះបំពង់ករ ផ្នែកវះកាត់តូច ផ្នែកឫសដូងបាត និងផ្នែកជំងឺសើស្បែក ផ្នែកជំងឺសន្លាក់បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន២809នាក់និងបានបញ្ជូនព្យាបាលបន្តចំនួន៧០នាក់៕

Loading...