ក្រុមក្មេងទំនើងអុកឡុកពេលរាត្រី៥៦នាក់ត្រូវចាប់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាមក្រុមទីទុយអុកឡុកសង្គមពេលយប់ ឃាត់ខ្លួន៥៦នាក់​ដែលក្នុងចំណោមនោះ២២នាក់មានប្រើប្រាស់គ្រឿងញៀន ។

ការធ្វើប្រតិបត្តិការនេះ កើតឡើងកាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពី វេលាម៉ោង 00 និង២០នាទី រ ហូតដល់ម៉ោង ០២ និង ៥0នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី0៦ខែ កុម្ភៈ ឆ្នាំ ២០១៧ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលអន្តរាគមន៍ ក្រុមបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលអន្តរាកមន៍ នៃអធិការដ្ឋាននគ របាលក្រុងបាត់ដំបងចេញប្រតិបត្តិការល្បាតតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង និងនាំខ្លួនក្មេង ទំនើងចំនួន ៥៦នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមទាំង៥៦នាក់នេះ មានក្រុមក្មេងទំនើង ដែលជិះម៉ូតូជាក្រុមស្រែកឡូឡាតាមផ្លូវសាធារណៈ, ក្រុមក្មេងទំនើងស្រវឹងស្រាជិះម៉ូតូបង្ក ភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ និងក្រុមក្មេងទំនើងដែលប្រមូលផ្តុំបក្ខពួក ពពាក់ពពូន​នៅលើសួនច្បារសាធារណៈ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា លទ្ឋផលបឋមនៃការសាកសួរស្រាវជ្រាវ ក្នុងចំណោមនោះ មានក្មេងទំនើងចំនួន ២២នាក់ប្រើប្រាស់គ្រឿងញៀន ៕ ពាយព្យ

Loading...