ក្រុមក្មេងៗ៤នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ​ ត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន

ភ្នំពេញ​ ៖​ យុវជន​4នាក់​តាំង​ខ្លួន​ជា​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ125​ ចំនួន​2គ្រឿង​ ក្នុង​នោះ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ និង​មួយ​គ្រឿ​ង​ទៀត​ ស្លាក​លេខ​ក្លែងក្លាយ​ គ្មាន​កញ្ចក់​ និង​ មិន​ពាក់​មួក​សុវត្ថិភាព​ គ្មាន​ឯក​សណ្ឋាន​ និង​ កាត​សម្គាល់​ខ្លួន​ ប្រដាប់​ដោយ​វិទ្យុ​ទាក់ទង​ជាប់​និង​ចង្កេះ​ បាន​ធ្វើ​ការ​ប្រដេញ​យុវជន​2នាក់​ ពី​ក្នុង​កោះ​ពេជ្រ​ ដោយ​មិនមាន​បទ​ល្មេីសចោទប្រកាន់​ច្បាស់​លាស់​ ផ្អើល​ពេញ​សង្កាត់​ទន្លេ​បាសាក់​ ត្រូវ​កម្លាំង​ល្បាត​ ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ឃាត់ខ្លួន​នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​ ធ្វើ​ការ​សាកសួរ​នាំ​ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​10​និង​50នាទី​យប់​ថ្ងៃ​ទី​10​ ខែ​សីហា​ ឆ្នាំ​2020​ នៅ​ចំនុច​មុខ​ភោជនីយដ្ឋាន​ D​ O​ S ផ្លូវ​សបិត​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

យុវជន​ទាំង​បួន​នាក់​ដែល​អះអាង​ថា​ខ្លួន​ជាកូន​ ខ្លា​របស់​ អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ នោះ​រួម​មាន​៖
1ឈ្មោះ​.​ លឹម​ ជីវ័ន្ត​ ហៅខួច​ អាយុ​18ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​11​ ស្នាក់​នៅ​ផ្ទះ​លេខ​39​ ផ្លូវ​ជាតិ​លេខ​3​ សង្កាត់​ចោមចៅ​1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

2ឈ្មោះ​.ហាក់​ ភារ៉ា​ អាយុ​28ឆ្នាំ​ មុខរបរ​លក់​ម៉ូតូ​ ស្នាក់​ផ្ទះ​លេខ​10D ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

3.ឈ្មោះ​ កែវ​ តារា​សិរីវឌ្ឍ​ អាយុ​22ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​4​ ។
4ឈ្មោះ​.​ទី​ វិរ:​ អាយុ​20ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​11​ ស្នាក់នៅ​ ផ្ទះ​លេខ​108​ ផ្លូវ​130​ សង្កាត់​ផ្សារ​កណ្ដាល​2​ ខណ្ឌ​ដូនពេញ​។

យោងតាម​ប្រភព​ព័ត៌មាន​ពី​យុវជន​2នាក់​ដែល​អះអាង​ថា​ខ្លួន​ជាជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​គឺ​រូបគាត់​និង​មិត្ត​ភ័ក្តិ​បាន​នាំគ្នា​អង្គុយ​ផឹក​ស៊ី​ ជុំ​គ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ​ លុះ​ដល់​ម៉ោង​កេីតហេតុ​ក៏​នាំ​គ្នា​ ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​នៅ​ តាខ្មៅ​វិញ​ខណៈ​ពេល​ជិះ​ចេញ​ពី​កោះ​ពេជ្រ​ មក​ដល់​ផ្លូវ​សបិត​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំនុច​កេីត​ហេតុ​ក៏​លេច​មុខ​យុវជន​4ខាងលើ​ជិះ​ម៉ូតូ​2គ្រឿង​ មក​កៀង​ម៉ូតូ​ពួក​ខ្លួន​អោយ​អែប​កៀន​ ហើយ​ពួកគេ​ប្រាប់​ថា​ខ្លួន​ជា​អាវុធ​ខណ្ឌ​ដូនពេញ​ ដោយ​ចោទ​ប្រកាន់​យុវជន​ទាំង​ពីរ​នាក់​ថា​ ជា​ជនសង្ស័យ​ តែ​មិនដឹង​សង្ស័យ​ពី​ករណីអ្វី​។ ដោយ​ឃើញ​យុវជន​ទាំង​បួន​នាក់​គ្មាន​ឯក​សណ្ឋាន​ និង​ កាត​សម្គាល់​ខ្លួន​ ទេី​បពួក​គាត់​ប្រកែក​មិន​ព្រម​សហការ​ ក៏​បង្ក​ជាការ​ភ្ញាក់​ផ្អើល​លឺ​ដល់​ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចំការមន​ និង​ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​សង្កាត់​ទន្លេ​បាសាក់​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ក៏​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​ នាំ​មកកាន់​ប៉ុស្តិ៍​នគរបាល​ធ្វើ​ការ​សាកសួរ​។

បន្ទាប់​ពី​ សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ រួចរាល់​ទេីបដឹងថា​ ជារឿង​យល់​ច្រឡំ​គ្នា​ ហើយ​ក៏​មាន ​វត្តមាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ចេញ​មុខ​សុំទោស​ចំពោះ​កំហុស​កូន​ចៅ​ខ្លួន​ ដោយ​មាន​ការ​យោគយល់​និង​អធ្យាស្រ័យ​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ក៏​បាន​ធ្វើ​ការ​អប់​រំ​ និង​អោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ធានា​ខ្លួន​យុវជន​ទាំង​បួន​នាក់​ត្រលប់​ទៅ​វិញ។(ប្រភពហ្វេសប៊ុក)

Loading...