ក្រុមគយព្យាយាមលាក់បាំងព័ត៌មាន ខណៈចុះត្រួតពិនិត្យឃ្លាំងមួយកន្លែងនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ

ភ្នំពញ៖ ក្រុមគយមួយក្រុមបានសម្រុកចូលធ្វើសកម្មភាពត្រួតពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល ។ គេមិនអាចដឹងទេថា តើក្រុមគយទាំងនេះបានចុះទៅដើម្បីត្រួតពិនិត្យអ្វីនោះទេ ពីព្រោះគេបានហាមអ្នកកាសែតមិនឲ្យចូលយកព័ត៌មានឡើយ ។

ការចុះឆែកឆេរឃ្លាំងស្តុកទំនិញ ពីសំណាក់ក្រុមគយខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៧៩ ភូមិចំរោះនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការចុះធ្វើសកម្មភាពនេះមានការបិទទ្វារមិនឲ្យអ្នកយកព័ត៌មានចូលថតសកម្មភាពឡើយ ហើយក្រុមគយក៏មិនបានឆ្លើយសំណួរជាមួយអ្នកសារព័ត៌មានផងដែរ ទាក់ទងលទ្ធផលត្រួតពិនិត្យនោះ ។

នាពេលកន្លងមក គេធ្លាប់បានឮញឹកញាប់ថា ក្រុមគយមួយចំនួនតូចតែងតែដើរគាបម្ចាស់ឃ្លាំង និងម្ចាស់ទីតាំងស្តុកទំនិញផ្សេងៗឲ្យបង់បង់ប្រាក់ ថ្នូរនឹងការមិនបង្ក្រាបចាប់យកទំនិញខុសច្បាប់ ដែលមូលហេតុនេះហើយ គេតែងតែបិទបាំងព័ត៌មានពីក្រុមអ្នកកាសែត ៕

3 9 d g o y

Loading...