ក្រុមគ្រូពេទ្យ​ចុះ​យក​អ្នក​វិជ្ជមាន កូ​វីដ -១៩ ម្នាក់ ម្ដុំ​ផ្សារ​ចាស់​

​ភ្នំពេញ​: ក្រុមគ្រូពេទ្យ​ចតុមុខ បាន​សហការ​ជាមួយ អាជ្ញាធរ ខណ្ឌដូនពេញ នៅ​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩ និង​២៩​នាទី បន្ត​ចុះ​យក​អ្នកមាន​វិជ្ជមាន កូ​វីដ -១៩ ម្នាក់ ឈ្មោះ សួន ពង្ស​រិទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវ​លេខ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ។ នេះ​បើ តាម​ការបញ្ជាក់​ពី លោក ចាប ឌី​ណា ប្រធាន​រដ្ឋបាល​ខណ្ឌដូនពេញ បង្ហោះ​នៅ​លេ​ី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។​

​នៅក្នុង​ផ្ទះ​នេះ មាន​អ្នកស្នាក់នៅ​ចំនួន ០៣​នាក់ គឺ​សាមីខ្លួន និង​ឪពុក ម្តាយ​។ ហើយ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន ក្រុមគ្រូពេទ្យ​ប្រតិបត្តិ​មណ្ឌល​សុខភាព​ចតុមុខ យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​។​

​ដោយឡែក ទាក់ទិន​នឹង​បញ្ហា​នេះដែរ អាជ្ញាធរ ខណ្ឌដូនពេញ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមគ្រួសារ​ខាងលើនេះ សូម​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ឬ ប្រសិនបើ​មាន​អា​ការៈមិន​ស្រួលខ្លួន ឬ សង្ស័យ​សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩៕​

Loading...