ក្រុមគ្រួសារតារាស្រី PSN ៖ ក្រុ​ម​គ្រូ​ពេទ្យ​ នៅ​​ពេទ្យ​​រុស្សីបាន​​ចាក់​​ថ្នាំ​​ខុស ​បណ្ដាល​​ឲ្យ​​អ្នក​​ជម្ងឺ​​ស្លាប់​

​ភ្នំពេញ៖ ស្រ្តី​វ័យក្មេង​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​រាយការណ៍​ឲ្យ​ដឹងថា បាន​ស្លាប់ភ្លាមៗ កាលពី​វេលា​ម៉ោង​ប្រមាណ៤ និង ៣០នាទី​ល្ងាច ថ្ងៃទី១៤ មករា​នេះ បន្ទាប់ពី​ទទួល​ការចាក់​ថ្នាំ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ។ ក្រុមគ្រួសារ​សព​បាន​ចោទប្រកាន់​ក្រុមគ្រូពេទ្យ​ថា ចាក់​ថ្នាំ​ខុស​បច្ចេកទេស ។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឡុង ម៉ា​រ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរ​បរជា​អ្នកចម្រៀងឲ្យផលិតកម្ម PSN និង​មាន​ទីលំនៅ ក្នុង​ស ង្កាត់​ទួល​សង្កែ ខ​ណ្ឌ​​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ អ្នកស្រី ឡុង សោ​ភ័​ណ្ឌ ដែល​អះអាងថា ជា​បងស្រី​របស់​ជនរ​ង​គ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​ចាក់​ថ្នាំ​ប្អូ​ន​ប្រុ​ស​​របស់គាត់​មាន​សភាព​មាំទាំ ប៉ុន្តែ​ក្រោយពេល​ចាក់ ក៍​ស្រាប់​តែមាន​អាកា​រៈ​ស្លេកស្លាំង ហើយក៍​ប្រកាច់​ដាច់ខ្យល់​ស្លាប់​តែម្ដង ។

ពេលនេះ​ក្រុមគ្រួសារ​សព កំពុងតែ​អំពាវនាវ​រក​យុត្តិធម៌​ឲ្យជនរងគ្រោះ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​នៅ​ល្ងាច​នេះ យើង​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​​ក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យ​រុស្ស៊ី​ជុំវិញ​ករណីនេះ​បាន​នៅឡើយ​ទេ៕

PSN die

Loading...

Leave a Reply

Your email address will not be published. Required fields are marked *