ក្រុមចោរកាងស្រី ១០នាក់ស្ទាក់វាយប្លន់យកម៉ូតូ និងខ្សែក ពីបុរសម្នាក់ បានសម្រេច រួចគេចខ្លួនដោយសុវិត្ថភាព

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា១០បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងខ្សែរកពីបុរសម្នាក់ បានសម្រេចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១ និង ៤០នាទី រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥  នៅចំណុចផ្លូវរទះភ្លើង ទំនប់ទួលគោក តាមបណ្តោយ ផ្លូវលេខ៧០  ក្នងស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ សុខ នុច អាយុ ២៣ ឆ្នាំ មុខរបរដឹកហ្គេសអោយគេ  ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ  បានជិះម៉ូតូមួយគ្រឿថម៉ាក វិវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-1070  បាននិយាយប្រាប់ សមត្ថកិច្ចថា រូបគេបានជិះម៉ូតូចេញពីផឹកសុីជួបជុំមិត្តភក្រ័ នៅម្តុំ ជ្រោយចង្វា។

រួចគេក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូតាមផ្លូវលេខទំនប់ទួលគោក (៧០)  ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ក្បែរនិងផ្លូវរទះភ្លើង  ស្រាប់តែមានស្ត្រី លោតមកកាក់ពីមុខម៉ូតូរបស់គេ ដោយមិនដឹងមូលហេតុ ។ ដោយឃើញបែបនេះរូបគេក៏បានឈប់ម៉ូតូសួរនាំ ថាមានរឿងអ្វី ស្រាប់សួរមិនទាន់ដឹងអីផង ក៏មានជនសង្ស័យមួយក្រុមមានគ្នា១០ នាក់បានដើរមកជិតខ្លួនគេ (ជនរងគ្រោះ) ហើយក៏វាយប្លន់យកម៉ូតូនិងខ្សែរកផ្លាកទិនប្រាំជី មួយខ្សែរទៅបានដោយសុវត្ថិភាព តែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ ទេ ដោយសារជន រងគ្រោះមានតែម្នាក់ឯង ខ្លាចក្រុមជនសង្ស័យនោះមកវិញម្តងទៀត  រួចគេក៏ចូលទៅអោយបងប្អូនម៉ូតូឌុបក្បែរនោះជួយហៅសមត្ថកិច្ច  ជាង១ម៉ោងទើបសមត្ថកិច្ចដល់កន្លែងកើតហេតុសួរនាំ ហើយក៏ ទទួលជនរងគ្រោះយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការស្រាវជ្រាវ  ។ ប្រជាពលរដ្ឋក្បែរនាំគ្នានិយាយថា នេះមិនមែនលើកទីមួយឡើយដែលកន្លែងកើតហេតុខាងនេះ មានករណីវាយប្លន់អ្នកដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវទំនប់ទួលគោក (៧០) នេះ តែការបង្គ្រាប់របស់សមត្ថកិច្ចគ្មានប្រសិទ្ធិភាព ចំពោះជនល្មើសទាំងទាល់តែសោះ កាន់តែចាប់ កាន់តែប្លន់លើសដើម ៕

c8cb73fac3a2c7cac22d37e9b285ca4a_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *