ភ្នំពេញ៖ មានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតនិងដាវបានដេញកាប់ប្រហាទៅលេីយុវជនម្នាក់និងនារីម្នាក់ទៀតបណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ឡេីងតែម២០២១ បានសម្រេច ហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១០និងនិង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០ នៅខាងត្បូងក្លោងទ្វាវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះយិន យ៉េន ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងម៉ាសិនផលិតដបទឹកសុទ្ធ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលជនសង្ស័យកាប់ប្លន់យកនោះម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ តែឡេីងតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IN 8749 ។
យោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះពូនៅម្តុំអូឌឹម ជាមួយមិត្តភក្តិ ដោយជិះម៉ូតូតាមបណ្តោយតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុដោយសារជិះច្រឡំផផ្លូវដោយការដ្ឋានកំពុងសាងសង់ផ្លូវចាក់ខ្សាច់បិតផ្លូវម្ខាងភ្លាមនោះរូបគាត់ក៏បត់ម៉ូតូទៅក្រោយវិញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ម៉ូតូ៤ទៅ៥គ្រឿងប្រដាប់ដោយកាំបិតមកកាប់ប្រហាបណ្តាលឲ្យរងរបួសធ្ងន់ធ្វេីឲ្យគាត់ភ័យរត់ចេញពីម៉ូតូ។ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុអស់រយះពេលជាយូទេីបឃេីញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចបានឲ្យជនរងគ្រោះទៅផ្ទះសម្រាកចាំព្រឹកស្អែកចាំមកទទួលពាក្យបណ្តឹង។
សូមបញ្ជាក់ផងដែរថា មួយរយះនេះក្នុងមូលដ្ឋានខណ្ឌកំបូលតែងតែមានបទល្មេីសកេីតឡេីងជាញឹកញាប់ធ្វេីឲ្យប្រជាពលរដ្ឋលែងហ៊ានចេញពីផ្ទះសង្ឃឹមថា លោកហង្ស មុនី អធិការនគរបាលខណ្ឌកំបូលនិងមានវិធានការចំពោះក្រុមជនសង្ស័យទាំងនេះ៕