ក្រុមចោរគាស់ទូរកុងទឺន័រអស់លក្ខណ៍ សមត្ថកិច្ចចាប់បាន១០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្រុមចោរគាស់ទូរកុងទឺន័របាន១០នាក់ និងដកហូតវត្ថុតាងបានមួយចំនួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិតាប៉ូល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចប្រាប់ប្រភពព័ត៌មានថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ១០ ជាក្រុមមុខសញ្ញាគាស់ទំលុះទូរកុងទឺន័រ យកសម្ភារយ៉ាងសកម្ម ព្រមទាំងដកហូតបានឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ដូចជាម៉ូទ័រឆាប់ និងទំនិញដែលក្រុមចោរបានលួចយក ៕

12

ff

Loading...