ក្រុមចោរបាញ់សម្លាប់សន្តិសុខម្នាក់នៅខណ្ឌពោធិ៍សែនជ័យករណីប្លន់បណ្ឋាគាររង្វង់មូលចោមចៅ

ភ្នំពេញ៖ ក្រុមចោរប្លន់មានគ្នា២នាក់ សង្ស័យថា ជាជនបរទេសផងបានធ្វើសកម្មភាព ចូលរើកកាយនៅក្នុងបណ្ណាគារមួយកន្លែងក្នុងចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រោយឃើញដូច្នេះ ក្រុមសន្តិសុខយាមកាមនៅទីនេះ បានដេញតាមហើយត្រូវក្រុមចោរប្លន់ក៏បានបាញ់៣គ្រាប់បណ្តាលឲ្យស្លាប់ម្នាក់តែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលម៉ោង២និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមចោរប្លន់ សង្ស័យជាជនជាតិចិនទាំង២នាក់នោះ ក្រោយធ្វើសកម្មភាពរួចបានរត់ចូលដីឡូត៍មួយកន្លែង ក្បែររបងសួនកាណាឌីយ៉ា ហើយគេនៅមិនទាន់ដឹងពីលទ្ធផលបែបណានៅឡើយទេ ៕

%e1%9e%94%e1%9f%92%e1%9e%9b%e1%9e%93%e1%9f%8b_20161107-06111677 %e1%9e%94%e1%9f%92%e1%9e%9b%e1%9e%93%e1%9f%8b_20161107-06120531

Loading...