ក្រុមចោរបាញ់សម្លាប់អ្នកចងកាប្រាក់ម្នាក់ នៅខេត្តកំពតរួចយកលុយគេចដោយសុវត្ថិភាព

ខេត្តកំពត៖ បុរសជាអ្នកប្រកបរបរចងកាប្រាក់ម្នាក់ ត្រូវបានក្រុមចោរប្លន់ ដែលមានកាំភ្លើងវែង ខ្លី បាញ់ ហើយបានស្លាប់ពេលបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោយពីពួកគេបានប្រមូលយកលុយគេចខ្លួនដោយសុត្ថិភាពមកនោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៦ សីហា ម្សិលមិញ នៅក្បែររោងចក្រស៊ីម៉ងត៍ហ័រស៊ីន ចក្រីទីង ក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

តាមសេចក្ដីរាយការណ៍ថា ជនរងគ្រោះឈ្មោះ ណេង ណាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាអាជីវកររកស៊ីចងការប្រាក់។ បើតាមការឲ្យដឹងពីប្រពន្ធជនរងគ្រោះថា គាត់ និង ប្តី ទើបតែមកពីទារលុយគេ , ចូលក្នុងផ្ទះមិនទាន់បានពិសាបាយផង ក៍ស្រាប់តែមានជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំភ្លើងវែង ខ្លី , ខ្លះពាក់ម៉ាស់បានបាញ់ទំលុះទ្វារផ្ទះ ចូលវាយទូអីវ៉ាន់ និង បាញ់ ត្រូវប្តីគាត់ចំនួនពីរគ្រាប់បណ្តាលឲ្យដេកដួលនៅហ្នឹងកន្លែង ។ ហើយក្រុមចោរទាំងនោះ បានរើរបស់របរពេញផ្ទះ និង យកកាបូបលុយមួយទៅ ដែលគាត់ទើបតែបានប្រមូលលុយពីគេមិនទាន់បានរាប់ដឹងចំនួនប៉ុន្មាននៅឡើយ ។ ភ្លាមនោះក្រុមចោរ ក៍បាននាំរត់គេចខ្លួនតាមខាងក្រោយផ្ទះដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយ ស្ថានភាពរបួសធ្ងន់ធ្ងរ គេក៏បានបញ្ជូនបន្ត ទៅទីក្រុងភ្នំពេញទាំងយប់ ដើម្បីទទួលការសង្គ្រោះ ។ ប៉ុន្តែជាអកុសល្យ មកដល់ភ្នំពេញ មិនបានប៉ុន្មានផងជនរងគ្រោះក៍ដាច់ខ្យល់ស្លាប់តែម្ដង។

រហូតមកដល់ព្រឹកថ្ងៃទី១៧ សីហា នេះ គេនៅមិនទាន់ដឹងថា លុយដែលក្រុមចោរយកទៅនោះ មានចំនួនប៉ុន្មានឡើយ ។ ពេលនេះ សមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញាជនសង្ស័យ ។ គួរបញ្ជាក់ថា បើតាមប្រជាពលរដ្ឋ កន្លងទៅករណីប្លន់បែបនេះ បានកើតមាននៅស្រុកទឹកឈូរ ប្រមាណជា៥- ៦ លើករួចមកហើយ តែសមត្ថកិច្ចមិនដែលចាត់វិធានការបាន ម្ដងណាឡើយ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *