ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យគេចខ្លួនដោយសុវត្ថិភាព

ខេត្តបាត់ដំបង៖ ក្រុមចោរ៣នាក់ ប្រដាប់ដោយអាវុធ បានចូលភ្ជង់ប្លន់ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ១កន្លែង ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង យកទ្រព្យសម្បត្តិរួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០១៥។
យោងតាមជនរងគ្រោះជាថៅកែម៉ាស៊ីនកិនស្រូវ ឈ្មោះ ភាញ ភឿប ភេទប្រុស អាយុ៦០ឆ្នាំ មានប្រពន្ធឈ្មោះ តាន់ ម៉ូរ៉ា បានរៀបរាប់ថា មុនកើតហេតុ ខណៈក្រុមគ្រួសារគាត់មានគ្នា៧នាក់ កំពុងអង្គុយជុំគ្នា ស្រាប់តែមានជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម ខ្លី១ដើម កន្ទ្រៃកាត់ដែក១ និងដែកស្បែង១ បានសម្រុកចូលផ្ទះរបស់គាត់ ចាប់ភ្ជង់ និងចង់កូនប្រសារគាត់ភ្ជាប់ជាមួយគ្នា ព្រមទាំងភ្ជង់ប្រពន្ធ និងកូនស្រី ប្រមូលទ្រព្យសម្បត្តិឲ្យពួកវា ហើយក៏គេចខ្លួនអស់តែម្តង។ ទ្រព្យសម្បត្តិ ដែលបាត់បង់រួមមាន មាស ប្លាទីន ព្រមទាំងលុយខ្មែរ និងលុយដុល្លារ ឱ្យទៅក្រុមចោរប្លន់យកមាស ប្លាទីន លុយខ្មែរ និងលុយដុល្លារ សរុបប្រមាណជាង១ម៉ឺនដុល្លារ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង បានចុះដល់កន្លែងកើតហេតុ និងបញ្ជាឲ្យគ្រប់កម្លាំងទូទាំងខេត្តស្រាវជ្រាវ និងតាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះពេញខេត្តទាំងយប់ ដើម្បីកំណត់រកមុខសញ្ញា៕

09-12-201564791

Loading...

Leave a Reply

Your email address will not be published. Required fields are marked *