ក្រុមចោរប្រដាប់អាវុធ មួយក្រុមភ្ជង់ប្លន់ម៉ូតូមួយគ្រឿង បានសម្រេចនៅសង្កាត់វាលវង់ ខណ្ឌ៧មករា

(ភ្នំពេញ)៖ ចោរប្រដាប់អាវុធមួយក្រុមមានគ្នា3នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ Zoomer-X ឆ្នាំ២០១៦ មួយគ្រឿងបានសម្រេច ពីស្ដ្រីម្នាក់នៅវេលាម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCXមិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី បានគំរាមប្លន់ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ ពាក់ស្លាកលេខភ្នំពេញ1FN-3838 ក្រោយមកជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន បន្ដិចណាសោះ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងទាំងសោកស្ដាយតែប៉ុណ្ណោះ៕

rr yy

 

Loading...