ក្រុមចោរប្លន់ប្រដាប់អាវុធប្លន់កក្រើកជាច្រើនលើក នៅក្នុងស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត៖ ក្រុមចោរមួយក្រុម តែងមានគ្នាពីរទៅ៣នាក់បានធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋផ្ទួនៗគ្នាតាមបណ្តារស្រុក ក្នុងខេត្តកំពត ហើយបាញ់គំរាមសម្លាប់មកលើប្រជាពលរដ្ឋស្លូតត្រង់និងប្លន់យក ទ្រព្យសម្បត្តិរួចគេចខ្លួនបាត់យា៉ងសុវត្ថិភាព ដោយមិនញញើតពីសមត្ថកិច្ចនោះឡើយ ។
ជាក់ស្តែង កាលពី ថ្ងៃអាទិត្យ ទី៦ធ្នូវេលាម៉ោង៧យប់ថ្មីៗនេះ ស្ថិតនៅភូមិកំពង់នង់ និងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ក្នុងខេត្តកំពត មានករណីប្លន់បានកើតឡើង ។
តាមការឲ្យដឹងពីលោក យី វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំកូនសត្វ បានប្រាប់ឲ្យដឹងថា ករណីក្រុមចោរប្លន់ប្រដាប់អាវុធAKបានធ្វើសកម្មភាពប្លន់ច្រើនលើកកាលពីថ្ងៃមុននៅម៉ោង៦:៤៥នាទី លើជនរងគ្រោះឈ្មោះ មឹង ស្រីមុំ ជាអ្នកលក់ត្រី ភេទស្រី អាយុ៣០ នៅចំនុចភូមិកំពង់នង់ ដោយប្លន់យកបានប្រាក់៩០មុឺនរៀល.និងខ្សែកផ្លាក់ទីនទ្រព្យសម្បត្តិចំនួនទៀត ។
ករណីទី២នៅវេលាម៉ោង៧:០០ថ្ងៃដដែលប្លន់លើជនរងគ្រោះឈ្មោះ ចាន់ អៀន.ភេទស្រីអយុ៣២ឆ្នាំ នៅចំនុចភូមិកូនសត្វ យកបានប្រាក់២៨០.០០០ រៀល ខ្សែកមាសចំនួនពីរជី ហើយបាញ់គំរាមកន្លែងកើតហេតុពីរគ្រាប់ រួចរត់គេចបាត់ស្រមោល។
យ៉ាងណាក៏ដោយមកដល់ពេលនេះសមត្ថកិច្ចនៅទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។
គួរំលឹកថាក្នុងរយះពេលប្រមាណ៤ខែចុងឆ្នាំ២០១៥នេះ ខេត្តកំពត មានករណីចោរប្លន់ប្រដា់អាវុធរហូតដល់ទៅជាង១០ករណីផ្ទួនៗកើនឡើងខ្ពស់គួអោយកត់សំគាល់បណ្តាលអោយក្រុមប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ខណ: ដែលសមត្ថកិច្ចបង្ក្រាបមិនទាន់បាននៅឡើយ ហេតុនេះទើបធ្វើឲ្យប្រជាពលរដ្ឋគ្មានសេចក្តីទុកចិត្តទៅលើសម្ថកិច្ច ៕

64653

07-12-201564651

Loading...

Leave a Reply

Your email address will not be published. Required fields are marked *