ក្រុមចោរប្លន់​ម៉ូតូ​ពីនារីម្នាក់​បាន​ហើយ ពេល​ជួប​អាសន្ន ផ្តួល​ម៉ូតូ​ចោល រត់​ប្រាស់​អាយុ

​ភ្នំពេញ ៖ ចោ​រប្លន់​​ប្រ​ដាប់​អាវុ​ធ ២​​នាក់ ប​ន្ទាប់​ពី​​ធ្វើ​​ស​កម្ម​ភាព ភ្ជង់​​ប្លន់​​ម៉ូតូ​​ជនរ​ង​គ្រោះ​​បាន​​ហើយ​​ ជិះ​​ត្រ​ឡប់​ក្រោយ​​បំ​ណង​​គេច​ខ្លួន តែ​ដោយ​សា​រ​ផ្លូវ​​ច​ង្អៀត មាន​​រថយ​ន្ដ​​មួយ​គ្រឿង នៅ​​ឈប់​​បាំង​​ពេញ​​ផ្លូវ ជិះ​​ទៅ​មុខ​​មិន​​រួច ក៍​ផ្តួល​​ម៉ូតូ​​ចោលបន្ដ​ឡើង​ជិះ​ម៉ូតូ​របស់ ​បក្ខពួក គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង ៨​និង​៤០ នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា​ឆ្នាំ​២០១៥ នៅតាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​នារី​រងគ្រោះ ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ កង ស្រី​លាភ អាយុ ៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ក្នុង​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ម៉ូតូ​ដែល​ចោរប្លន់ មិនបាន​សម្រេច​នោះ ម៉ាក​ហុងដា​ស្កុប​ពី ពាក់​ស្លាក​លេខ ភ្នំពេញ 1BG7475​។ ក្រុម​ជនល្មើស​មាន​គ្នា ២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី មួយ​ដើម​មិន​ស្គាល់​ម៉ាក ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង មិន​ចាំ​ស្លាក​លេខ​។

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ តាម​ផ្លូវលំ​ចូលទៅ​ក្នុងភូមិ​កើតហេតុ ហើយដោយ​សារ ផ្លូវ​តូចចង្អៀត និង​មាន​ជង្ហុក ដក់​ទឹក​ច្រើន គាត់​ជិះ​យឺតៗ បត់​ចុះ​បត់​ឡើង​តាមផ្លូវ កន្លុកកន្លៀត​ក្នុងភូមិ ពេលទៅដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ឈប់​ម៉ូតូ​ចាំ​នៅតាម​ផ្លូវ រួច​ដក​កាំភ្លើង ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​។ ពេលដែល​ភ្ជង់​ប្លន់ បាន​ហើយ​នោះ ក្រុមចោរ​បាននាំគ្នា ជិះ​ត្រឡប់ក្រោយ​បាន​បន្ដិច ក៏​ជួប​និង​ឡាន​មួយគ្រឿង ដែល​កំពុង​ឈប់​បាំង​ផ្លូវ ទើប​ក្រុមចោរ ផ្ដួល​ម៉ូតូ​ចោល​នៅ​ទីនោះ រួច​ក៍​ឡើង​ជិះ​ម៉ូតូ​របស់​បក្ខពួក បន្ដ​គេចខ្លួនបាត់ ទាំង​ព្រលឹងចុងសក់​៕

W@t-22091099 W@t-22098999

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *