ក្រុមចោរលួចក្របីដាក់លើរថយន្ត ជាប់អន្ទាក់សមត្ថកិច្ច ស្រុកចិត្របុរី

ខេត្តក្រចេះ÷ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី ក្រោមបញ្ជា លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង ៤ទៀបភ្លី ថ្ងៃ៤ ខែកក្ដដា ២០២០បានបង្រ្កាបរថយន្ដក្រុមចោរដឹកក្របីចំនួន៤ក្បាល នៅចំនុចផ្លូវលំ ស្ថិតនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ក្រោយពីលោកទទួលដំណឹងពី ប្រជាពលរដ្ឋ នៅឃុំអូរគ្រៀង ស្រុកសំបូរ បានបាត់ក្របីចំនួន៧ក្បាល លោកក៏បានចាត់កម្លាំង និងចាំឃ្លាំមើលលុះដល់វេលាទៀបភ្លី ក៏បានប្រទះឃើញរថយន្ដមួយគ្រឿងជិះគ្នាប្រហែល៣នាក់ ដឹកក្របីចំនួន៤ក្បាល បើកបរយ៉ាងលឿង ហើយលោកបានបញ្ជាកម្លាំង ប្រដេញតាមរថយន្ដនោះពីចំនុចថ្មបាំង រហូតដល់ឃុំថ្មី ស្រុកចិត្របុរី ទើបក្រុមចោរចុះហើយចាក់សាំងដុតឡានចោលដើម្បីបំផ្លាញវត្តុតាំងហើយរត់ចូលព្រៃបាត់ តែត្រូវកម្លាំងកងរាជអាវុធហត្ថពន្លត់បានទាន់ពេល។

បច្ចប្បន្នវត្ថុតាង ត្រូវមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ហើយលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាត់ក្របី ឲ្យមកត្រួតពិនិត្យមើលក្របី នៅ កងរាជអាវុធហត្ថស្រុកចិត្របុរី៕

Loading...