ក្រុមចោរលួចក្របីដឹកតាមរថយន្នកូរ៉េអស់លក្ខជាប់អន្ទាក់សមត្ថកិច្ច

ខេត្តក្រចេះ÷ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះ សន ឈាត ភេទប្រុសអាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភមិកំពង់ដឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ បានមកប្តឹងនៅប៉ុស្តិរដ្ឋបាលជ្រោយបន្ទាយថា៖ បានបាត់ក្របីញីចំនួន៣ក្បាល កាលពីយប់រំលងអាធ្រាត ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ដែលខ្លួនចងទុកចោលក្រោយខ្ទមស្រែចម្ងាយប្រហែល១៥០ម៉ែត្រ នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រោយពីបានទទួលពត៌មានភ្លាម លោកអធិការនគរបាលស្រុកបានចាត់កម្លាំងគ្រប់ប៉ុស្តិអោយដឹកនាំកម្លាំងប្រជាការពារស្ទាក់គ្រប់ច្រកល្ហក ។

លុះដល់ម៉ោង ២១និង៣០ ថ្ងៃខែឆ្នាំដដែល កម្លាំងស្នាក់ការកំពែង ក្នុងឃុំព្រែកប្រសព្វ បានឃើញរថយន្តមួយគ្រឿងមានតម្រុយសង្ស័យរថយន្តដឹកក្របី ក៏ហៅឈប់តែរថយន្តមិនឈប់ហើយព្យាយាមបើករត់គេច ក៏ត្រូវកម្លាំងនគរបាលបានដេញតាមក្រោយ រហូតឃាត់ខ្លួនបានមនុស្ស០២នាក់នៅចំណុចមុខផ្ទះឧកញ្ញា លឹម ប៊ុណ្ណា ក្នុងភូមិសាស្រ្ត ឃុំសោប ស្រុកព្រែកប្រសព្វ ។
១-ឈ្មោះ យឺត ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឬស្សី ក្រុងក្រចេះនិង
២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល និងរថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយចំណុះ២,៥តោន ពណ៌ស ស្លាកលេខភ្នំពេញ3B 1262 និងក្របីញី៣ក្បាលលើរថយន្ត ។

បច្ចុប្បន្នមុខសញ្ញាកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត៕

 

Loading...