ក្រុមចោរ​លួច​គោ​ញី​ប្រ​លះ​យក​សាច់ នៅខេត្តកំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ គោ​ញី​មួយ​ក្បាល​ត្រូវបាន​គេ​ប្រទះ​សល់​តែ​គ្រោងឆ្អឹង និង​សាច់​១​ចំនួន​តូច បន្ទាប់ពី​បាត់​១​យប់​ចំណែក​ម្ចាស់​មិន​ឆោឡោ​ដើររក​នោះ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៧ មករា ម្សិលមិញ នៅ​ចំណុច​ព្រុំប្រទល់​ឃុំ​រលាប្អៀរ និង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​លា​ប្អៀ​រ បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្ចាស់​គោ​ខាងលើ​ឈ្មោះ ជូ គឹម​សៀន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​កើតហេតុ​។ លោក​បន្ត​ស្រង់​សម្តី​ម្ចាស់​គោ​ថា មុនពេល​កើតហេតុ​១​ថ្ងៃ​គាត់​បាន​ទៅ​ស្នាក់នៅ​ធ្វើ​ចំការ​ខាងលិច​ភូមិ​ជាប់​ព្រុំប្រទល់​ឃុំ​ជ្រៃ​បាក់ ពេលនោះ​គាត់​បាន​បាត់គោ​ញី​ធំ​១​ក្បាល​ពី​ខ្ទម​ចំការ ប៉ុន្តែ​មិន​ស្មានថា​ត្រូវ​ចោរលួច​ទេ ព្រោះ​ទម្លាប់​របស់​អ្នកស្រុក​នៅ​ទីនោះ តែងតែ​លែងគោ​ក្របី​ចោល​បួនដប់​ថ្ងៃ ទើប​គេ​ដើរ​ម្តង មិនដែល​មាន​ចោរលួច​បែបនេះ​ឡើយ​។​

​ប្រភព​បន្តថា លុះ​ល្ងាច​ថ្ងៃទី​២៧ មករា ម្សិលមិញ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឡើង ថា​ប្រទះ​ខ្មោច​គោ​១​ក្បាល ដែល​ត្រូវ​ពួកចោរ​ប្រ​លះ​យក​សាច់​អស់​មួយចំនួន​ទៅហើយ នៅ​ចំណុចកើតហេតុ​ខាងលើ ទើប​ម្ចាស់​គោ​ដឹង​ដំណឹង​ទៅ​មើល​ទើប​ដឹងថា​ជា​គោ​របស់គាត់​។

​ក្រោយ​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ស្រុក​រលាប្អៀរ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ ឲ្យ​ម្ចាស់​គោ​ប្រ​លះ​យក​សាច់​ដែល​នៅសល់​ទៅ​លក់ ដើម្បី​បាន​ប្រាក់​មកវិញ​ខ្លះ​។ សមត្ថកិច្ច​សន្និដ្ឋានថា ចោរ​ដែល​លួច​ប្រ​លះ​សាច់គោ​នេះ គឺជា​ចោរ ក្នុងស្រុក មិនមែនជា​ចោរ​មកពី​ឆ្ងាយ​នោះទេ ព្រោះ​គោ​នោះបាន​ប្រ​លះ​សាច់ និង​ចង​ក្បែរ​កន្លែងកើតហេតុ​តាំងពី​យប់​ថ្ងៃទី​២៦ មកម្ល៉េះ ព្រោះតែ​ដឹង​ម្ចាស់​អ្នក​ក្នុងភូមិ​មិនដែល​ឆោ​រ​ឡោ​រកគោ​ដែល​បាត់ពីរបីថ្ងៃ​ឡើយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *