ក្រុមជនបរទេសបើករថយន្តទំនើបបង្កគ្រោះថ្នាក់ហើយ ព្យាយាមបើករត់ដល់ស្ពានជ្រោយចង្វាស្រាប់តែរថយន្តផ្ទុះឆេះ

ភ្នំពេញ៖ ក្រុមជនបរទេសមានគ្នា៣នាក់ ត្រូវគេដឹងថា បើករថយន្តស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសអ្នកដទៃហើយមិនឈប់ដោះស្រាយ បែរជាបន្ថែមល្បឿន បើករត់គេចខ្លួន ប៉ុន្តែខណៈទៅដល់ស្ពានជ្រោយចង្វា កម្មតាមទន់ហន់ រថយន្តទៅមុខលែងរួច ដោយសារតែត្រូវអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច េចញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សាក្សីដឹងហេតុការណ៍ខាងលើនេះបាននិយាយថា បុរសជាជនបរទេសចំនួន០៣នាក់ បើករថយន្ត BMW បុកម៉ូតូឌ្រីមសេ១២៥ បណ្តាលឲ្យមនុស្ស៣ រងរបួសធ្ងន់ ស្រាល ស្ថិតនៅក្បែរនិងក្លឹបកាហ្សា ចំណែករថយន្ដដាច់ធ្លាក់កាងមុខ រួចព្យាយាមបើករត់គេចខ្លួន រហូតដ៏លើស្ពានជ្រោយចង្វា ក៏ស្រាប់តែរថយន្តកូប៉េម៉ាសុីន ទៅមុខលែងរួច មួយសន្ទុះភ្លាមនោះ ស្រាប់តែរថយន្តចាប់ផ្តើមឆ្លងចរន្តភ្លើងឆាបឆេះម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តស្ទើរតែទាំងស្រុង ។

ប្រភពបន្តថា ខណៈកើតហេតុនោះ រថយន្តពន្លត់អគ្កិភ័យ បានមកដល់កន្លែងភ្លាមៗនិងបានបាញ់ទឹកពន្លត់ភ្លើងវិញទាំងស្រុង ដោយប្រើរថយន្តបាញ់ទឹកអស់២គ្រឿង ។

គេនៅពុំទាន់ដឹងថា ក្រុមជនបរទេសបង្កគ្រោះថ្នាក់ហើយព្យាយាមបើករថយន្តរត់គេចខ្លួនរហូតដល់កូប៉េម៉ាស៊ីន ឆ្លងចរន្តភ្លើងឆាបឆេះនេះ មានសញ្ជាតីអ្វីនៅឡើយទេ ៕

 

abc-1 abc-2 abc-3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *