ក្រុមជនសង្ស័យចោរប្លន់ប្រដាប់អាវុធ៤នាក់ចូលគាស់ផ្ទះនិងបាញ់អាជីវករបើកវីងប្រមូលយកលុយនិងគ្រឿងអលង្ការគិតជាទឹកបា្រក់មានជាង២ម៉ឺនដុល្លារនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ បុរស និងស្ត្រីប្តីប្រពន្ធពីរនាក់ និងសមាជិកនៅក្នុងគ្រួសារជាច្រើននាក់ទៀត ដែលគេដឹងថា គឺជាអ្នកប្រកបរបបើកវីងវេលុយនោះ បានរងនូវការបាញ់ប្រហារ និងវាយឲ្យរបួសយ៉ាងធ្ងន់ នៅគ្រាដែលក្រុមជនសង្ស័យជាចោរប្លន់ ប្រដាប់ដោយអាវុធវែង និងខ្លី បានធ្វើសកម្មភាពគាស់ផ្ទះចូលទៅភ្ជង់ហើយបាញ់គម្រាម ប្រមូលយកលុយ និងគ្រឿងអល័ង្គការ ដែលគេប៉ាន់ប្រមាណថា មានជាង២ម៉ឺនដុល្លារនោះមក។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង១១យប់ ថ្ងៃ២៧ មិថុនា ឆ្នាំ២០១៦ នៅផ្ទះវីងវេរលុយមួយកន្លែង នៅប្របនឹងដងផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត លោកវរៈសេនីយ៍ទោដួង ស៊ីវុត្ថា បានបា្រប់ឲ្យដឹងថា នៅក្នុងអំពើប្លន់ប្រដាប់អាវុធនេះ ក្រុមជនសង្ស័យមានគ្នា៤នាក់ ក្នុងដៃប្រដាប់ដោយអាវុធវែង ខ្លី និងមានដែកស្បែង១ដើមទៀតផងដែរ បានធ្វើសកម្មភាពគាស់ផ្ទះម្ចាស់ដាក់វីងវេលុយ ចូលបាញ់ប្តី និងវាយប្រពន្ធនឹងដែកស្បែង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។លោកថា បុរសរងគ្រោះមានឈ្មោះប៊ុន ហួរ អាយុ៣៣ឆ្នាំ ក្រុមចោរបានបាញ់ឲ្យរបួសបាក់ភ្លៅខាងឆ្វេង ឯប្រពន្ធឈ្មោះវួច លី អាយុ២៧ឆ្នាំ របួសបែកក្បាលដោយជនសង្ស័យបានវាយនឹងដែកស្បែង ចំណែកស្ត្រីជាម្តាយ កូនស្រីជនរងគ្រោះមិនមានរងរបួសនោះទេ ជនរងគ្រោះរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។

លោកដួង ស៊ីវុត្ថា បានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបានបាត់បង់នៅយប់កើតហេតុនោះ ក្រុមចោរប្លន់ប្រដាប់អាវុធ បានប្រមូលយកលុយខ្មែរ ចំនួន៨០លានរៀល ខ្សែក ខ្សែដៃ ជញ្ជៀនធ្វើពីមាសមានទម្ងន់ជាង១តម្លឹង ខ្សែដៃផ្លាកទីន១មានទម្ងន់៥ជី និងទូរស័ព្ទដៃអាយហ្វូន១គ្រឿង សរុបជាទឹកបា្រក់មានប្រហែលជាជិត៥ម៉ឺនដុល្លារអាមេរិក។

លោកបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យចោរប្លន់ទាំង៤នាក់នោះ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះនៅផ្នែកខាងក្រោយ ដើម្បីចូលបាញ់និងវាយគម្រាមប្រមូលយកទ្រព្យពីម្ចាស់ផ្ទះវីងវេលុយ ហើយករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា អាចមានការរៀបចំគម្រោងការជាមុន រួចធ្វើសកម្មភាពចូលប្លន់ជាក្រោយ។

លោកថា ក្រោយហេតុការណ៍នោះភ្លាម ជនសង្ស័យបានចាកចេញទៅបាត់ ឯជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវបានគេនាំមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហើយនៅព្រឹកថ្ងៃ២៨មិថុនានេះ សមត្ថកិច្ចចម្រុះខេត្ត ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះទៅពិនិត្យទីតាំងដែលកើតមានអំពើប្លន់ប្រដាប់នោះ ដោយប្រមូលបានវត្ថុតាងជាច្រើន ដូចជាការរកឃើញសំបកកាទុះ ស្នាមឈាមប្រឡាក់នៅកន្លែងជនរងគ្រោះដួល និងវត្ថុតាងគួរឲ្យកត់សំគាល់ជាច្រើនទៀតផងដែរ។

សមត្ថកិច្ចចម្រុះបានធ្វើសេចក្តីសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធនេះ អាចជាប់ពាក់ព័ន្ធទៅនឹងអំពើប្លន់ប្រដាប់អាវុធមួយ ទៅលើម្ចាស់ចំការដំឡូងមី នៅស្រុកសេសាន្ត កាលពីប៉ុន្មានខែមុនេះ រួចបានរត់គេចខ្លួនបាត់ ហើយនៅគ្រានេះ ក្រុមជនសង្ស័យទាំងនោះ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ដើម្បីឈានទៅកំណត់បាននូវសញ្ញា និងចាប់ខ្លួនយកមកផ្តន្ទាទោសច្បាប់ជាធរមាន ។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលក្រុមជនសង្ស័យចោរប្លន់ប្រដាប់អាវុធ បានចូលបាញ់ប្លន់យកទ្រព្យសម្បត្តិ ប្រមូលយកបា្រក់រៀល បា្រក់ដុល្លារ និងគ្រឿងអល័ង្គការពីប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ។ ការប្លន់នៅលើកទី១ បានកើតឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃ១៦មិនា២០១៦ មានចម្ងាយពីទីរួមខេត្ត ប្រមាណជាង២០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ម្ចាស់ចំការដំឡូងមីឈ្មោះលាង សុខឡែន ភេទប្រុសអាយុ២៥ឆ្នាំ ត្រូវបានក្រុមជនសង្ស័យចោរប្លន់ប្រដាប់អាវុធ៣នាក់ ចូលប្លន់ហើយបាញ់១គ្រាប់នឹងអាវុធ AK47 ចំក្រោមចុងដង្ហើម បណ្តាលឲ្យធ្លុះពីម្ខាងទៅម្ខាង រងរបួសយ៉ាងធ្ងន់ ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅឯប្រទេសវៀតណាម។ ចំណែក ទ្រព្យសម្បត្តិដែលរងការបាត់បង់នៅគ្រានោះ មានខ្សែកផ្លាកទីន១ខ្សែ មានតម្លៃ៥០ម៉ឺនរៀល ខ្សែដៃ១តម្លៃ៦៥ម៉ឺនរៀល និងកងដៃ១មានតម្លៃ៣០ម៉ឺនរៀល សរុបជាសាច់បា្រក់ មានតម្លៃ១លាន៣៥ម៉ឺនរៀល រួចក្រុមជនសង្ស័យបានគេចខ្លួនចាកចេញទៅទាំងយប់ដោយសុវត្ថិភាព។រហូតមកទល់នឹងពេលនេះ ក្រុមចោរប្លន់ប្រ ដាប់អាវុធទាំងនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែង នៅមិនទាន់កំណត់បានមុខសញ្ញា ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ បាននៅឡើយទេ ៕ បក្សីជាយដែន

a se (12)

a se (11)

a se (10)

a se (9)

a se (8)

a se (7)

a se (6)

a se (5)

?
?
?
?
?
?

a se (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *