ក្រុមជម្រើសជាតិកម្ពុជា U-15 បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អន្តរជាតិយុវជនអាយុក្រោម១៥ឆ្នាំ

ក្រុមជម្រើសជាតិកម្ពុជា U-15 បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អន្តរជាតិយុវជនក្រោមអាយុ ១៥ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមរបស់ជប៉ុន U-14 Japan Gifu Selection ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ពានរង្វាន់ដែលមាន ៤ ក្រុមមកពី ៣ ប្រទេសចូលរួមប្រកួតប្រជែងមួយនេះ បានរៀបចំនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីក្នុង ខេត្តតាកែវ ដោយចាប់ផ្ដើមពីថ្ងៃទី ២១ ដល់ ២៣ ខែសីហា ឆ្នាំ២០១៥ ស្របពេលក្រុមចូលរួមមាន ក្រុម U-14 Japan Gifu Selection របស់ជប៉ុន ក្រុម U-15 GFA Singapore របស់សិង្ហបុរី ក្រុមសាលាបាល់ទាត់ជាតិកម្ពុជា U-15 និង ក្រុមជម្រើសជាតិកម្ពុជា U-15 ។ គោងបំណងនៃការបង្កើតពានរង្វាន់នេះឡើងដើម្បីបង្កើនការទំនាក់ទំនងរវាងកីឡាករ ទាំង ៤ ក្រុម ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង ជំនាញ និង វប្បធម៌ រវាងគ្នានិងគ្នាទៅវិញទៅមក។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *