ក្រុមឈ្មួញដុះស្លែបន្តដឹកជញ្ជូនឈើឡើងវិញហើយ តាមច្រកដាក់ដាំនិងច្រករបៀងផ្សេងៗទៀត មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាបខ្លាចប៉ះពាល់លាភសក្ការ:

ខេត្តមណ្ឌលគិរី៖ ក្រោយ​ពី​គណៈកម្មាធិការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នៅ​ក្នុងខេត្តមណ្ឌលគិរីកន្លងទៅនេះបានចាប់ខ្លួន​លោក​សឹង សំអុល មេ​ឈ្មួញ​រកស៉ីឈើ​និង​បក្ខពួក​៣​នាក់​ផ្សេងទៀតមិន​ទាន់​បាន​មួយ​ដង្ហើម​ចង្រិតផង។

​បើ​តាម​ប្រភព​ពី​ស្រុក​អូររាំង​បានឲ្យដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ដាំលោក យូ សុធា ជា​អ្នក​មាន​សិទ្ធ​ធំជាងគេ​ក្នុងការ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​យ៉ាងរលូន​។​

ដែល​ឈើ​ឈ្មួញ​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ម៉ាប់ ឈ្មោះ តា​ឌី និង​ឈ្មោះ ឃុន​ជាដើម​។

ដែល​ពួកគេ​កំពុងតែ​បញ្ចេញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី ព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​និង​ច្រករបៀង​កង់​ឡ​ង់ ។​

គេ​អះអាង​ថា ព្រៃឈើ​ដែល​នៅ​សេសសល់ ក្នុងស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា និង​ស្រុក​អូររាំង បន្ទាប់​ពី​ឈើ​ប្រភេទ ក្រញូង នាងនួន បេង និង​ឈើ​ធ្នុង រង​នូវ​ការវិនាស​ស្ទើរតែ​ផុត​ពូជ​ទៅហើយនោះ ឈ្មួញ​ក៏​ចាប់ផ្ដើម​បន្ត​សម្រុក​កាប់​ឈើ​ប្រភេទ ក​កោះ សុ​ក្រំ ជាពិសេស ឈើ​ស្រឡៅ កំពុងដំណើរការ កាប់​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​តែម្តង។​

​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បើ​មិន​មាន​វិធានការ​បង្ក្រាប​ទាន់​ពេលវេលា​នោះ​ទេ​ ព្រៃឈើប្រឈមទៅនឹងការវិនាសចៀសមិនផុតនោះឡើយ ។

សេចក្ដីរាយការណ៍​បានឲ្យដឹងថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​និង​អារឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា​ចូល​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​យ៉ាង​ពេញបន្ទុក​ផងដែរ​។

ដោយឡែក ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក្នុងស្រុក​កែវ​សីមា​ឯណោះ​វិញ បានឲ្យដឹងថា រយៈពេល​ប្រមាណ​២​សប្តាហ៍​កន្លងទៅ​នេះ មាន​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​ទៅ​លក់នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ នោះ​ពិតប្រាកដ​មែន ។​

លោកថា នៅ​ចន្លោះ​ថ្ងៃ​ទី១៧​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ​ថ្មីៗ​នេះ មិន​ធម្មតា​ទេ ឈ្មួញ​ជាច្រើន​នាក់ បាន​សម្រុក​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​កែឆ្នៃ ចេញ​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​ពេញបន្ទុក លក់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ ។

ជាពិសេស​ដឹក​ចេញ​នៅពេល​យប់ៗ​តែម្ដង ។​
​បើ​ដូច​ប្រភព​ខាងលើ​នេះ​មែន​ សំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអ​គ្គ​មេបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មេត្តា​បញ្ជូន​ក្រុមអធិការកិច្ច​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ការដឹកជញ្ជូន​ឈើ​តាម​ច្រក​សំខាន់ៗ​ផង​ដើម្បី​ទប់ស្កាត់​ឲ្យទាន់ពេលវេលា​។​

ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ នៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០កន្លងទៅនេះ បានទាក់ទងសុំការបកស្រាយនិងការពន្យល់ពីលោក អ៊ុំ​វណ្ណ សុភ័ក្ត្រនាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​និង​អ្នកជាប់ពាក់ព័ន្ធ​តាម​ច្រក​ខាង​លើនេះបានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងបាន៕

Loading...