ស្ទឹងត្រែង:ក្រុមឈ្មួញរកសុីជួញឈើប្រណីតខុសច្បាប់បានប្រើប្រាស់កំពង់ចម្លងទូកដរឃុំស្ដៅស្រុកសេសានពីត្រើយម្ខាងមកត្រើយម្ខាងទៀតជារៀងរាល់យប់។
សកម្មភាពនោះត្រូវគេមើលឃើញថាសមត្ថកិច្ចមួយចំនួននៅមូលដ្ឋានមិនមានវិធានការចុះបង្ក្រាបទេគឺមានតែឈរចាំយកលុយប៉ុណ្ណោះ។
តាមប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថាឈើប្រណិតត្រូវបានឈ្មួញនៅឃុំស្ដៅស្រុកសេសានកាប់ពីតំបន់គ្រប់គ្រងដោយមន្ត្រីបរិស្ថានរួចដឹកតាមគោយន្តកន្ត្រៃមកទំលាក់តាមផ្ទះនិងព្រៃក្បែរភូមិឃុំស្ដៅយ៉ាងអនាធិបតេយ្យ។
ប្រភពបានឱ្យដឹងទៀតថានៅពេលយប់ទើបគេដឹកជញ្ជូនបន្តតាមគោយន្តឆ្លងទូកដរពីឃុំស្ដៅមកត្រើយម្ខាងដើម្បីជញ្ជូនបន្តតាមម៉ូតូចូលក្នុងទីរួមខេត្តស្ទឹងត្រែងរួចចែកចាយតាមសិប្បកម្មកែច្នៃធ្វើជាគ្រឿងសង្ហារឹម៕