ក្រុមឈ្មួញរកស៊ីដឹកឈើនៅស្រុកកែវសីមា នៅតែបន្តដឹកឈើ ឆ្លងដែនទៅប្រទេសវៀតណាម

ខេត្តមណ្ឌលគិរី ៖ នៅយប់ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង១២និង៥០នាទី នៅស្រុកអូររាំងមានរថយន្តធុនត្រាពណ៌ស និងរថយន្តកែឆ្នៃដឹកឈើ ជាច្រើនគ្រឿងឆ្ពោះទៅស្រុកកែវសីមា នាំចេញឆ្លងទៅប្រទេសវៀតណាម (គ្មានច្បាប់អនុញ្ញាត) ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា: មានឈ្មួញរកស៊ីឈើដុះស្លែ ទី១-ឈ្មោះភឿន ទី២-ឈ្មោះឆុង ទី៣-ឈ្មោះហា ទី៤ឈ្មោះគ្រូម៉ាប់ ទី 5 ឈ្មោះយាយសក់ក្រហម និងស្ត្រីឈ្មោះបុប្ផាជិះរថយន្ដហាយឡែនឌ័រពណ៌ស បិទបាំងរារាំងអ្នកសារព័ត៌មានមិនឲ្យថតយកសកម្មភាពរថយន្តឈើ។

អ្នកទាំងអស់នោះដឹកឈើដោយរលូន ប្រហែលជាសមត្ថកិច្ចបើកដៃហើយមើលទៅ រថយន្តរត់កាត់មុខស្នាក់ការបរិស្ថាន រដ្ឋបាលព្រៃឈើកែវសីមា ឆ្ពោះទៅច្រកទ្វារទ្វេភាគីឡាប៉ាខេ បានយ៉ាងរលូនប្រហែលជាមន្ត្រីទាំងនោះត្រូវថ្នាំហើយមើលទៅ ។​ប្រជាពលរដ្ឋបានឲ្យដឹទៀតថា ឈើដែលពួកគេដឹកនោះឋិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

១/ពេលដឹកចេញឡើងដល់ផ្លូជាតិ៧៦ គឺមានស្នាក់ការដែនជម្រកបរិស្ថាន(ហៅផ្ទះតាសែន) លោកអេង គឹមសាន្ត មន្ត្រីសាលាស្រុកអូរាំងនៅឈរជើងនៅទីនោះដែរហេតុអី្វក៏អស់លោកមិនបង្ក្រាប? រថយន្តដឹកឈើធ្វើចរាចណ៍តាមផ្លូវលេខ៧៦ រថយន្តបន្តដំណើរទៀត ក៍មានមន្ត្រីបរិស្ថានឈរជើងចំណុចគីឡូ 60 និងមានមន្ត្រីនគរបាលសេដ្ឋកិច្ចនៅឈរជើងចំណុចគីឡូ ៥៩ ហេតុអី្វក៏មិនបង្ក្រាបដែរ? រថយន្តបន្តទៅមុខហូរហែ ក៍មានអធិការដ្ឋានស្រុកកែវសីមា? មានសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា? សាលាស្រុកកែវសីមា? ដែនជម្រកសត្វព្រៃកែវសីមា? ប្រហែលត្រូវរ៉ូវគ្នាត្រូវដងត្រូវផ្លែហើយមើលទៅ។

តាមការបកស្រាយរបស់លោកអេង គឹមសាន្តមន្ត្រីសាលាស្រុកអូររាំង បានឲ្យដឹងថារថយន្តទាំងនោះមិនដែលឈប់ទេ សំណួរសួរថា?បើចោរលួចតើលោកជាមន្ត្រីអនុវត្តច្បាប់ធ្វើដូចម្ដេចដែរ? ឬក៏ដឹងហើយធ្វើមិនដឹង?

ប្រភពពីប្រជាពលរដ្ឋដឹកឈើតាមម៉ូតូបន្តិចបន្តួចលោកអេង គឹមសាន្តធ្វើទុក្ខបុកម្នេញចាប់ម៉ូតូ ដូចនៅក្នុងរូបភាព ប្រជាពលរដ្ឋបានពោលថា ខ្ញុំក៏ធ្លាប់បង់លុយឲ្យលោកឯងដែរ ម៉ូតូដឹកបន្តិចបន្តួចចាប់នោះចាប់ បើឡានដឹកវិញទាំងឡាន ទាំងឡាន មិនដែលឃើញចាប់មួយទេ ដូចភ្នាក់ងារទូរទស្សន៍យើងផ្តិតយករូបភាពបាន។

សូមលោកស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកកែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេតមណ្ឌលគិរី មេត្តាមានចំណាត់ការលើមន្ត្រីដែលពាក់ព័ន្ធនៅតាមបណ្ដោយផ្លូវផងទាន៕

Loading...