ក្រុមឈ្មួញរកស៊ី ដឹក​ដី ដឹក​ខ្សាច់ ដេី​ម្បី​ផ្គត់ផ្គង់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​និង​បឹង​ជេី​ង​ឯក កំពុង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​ ៦០​ ម៉ែត្រ និង​ផ្លូវជាតិ​លេខ ​២

ភ្នំពេញ ៖ ឡាន​នៅតែ​ដឹក​ខ្សាច់​គគ្រឹកគគ្រេង ផ្លូវ​នៅតែ​ប្រឡាក់ ហេី​យ​ឃេី​ញ​បាញ់​លាង​រាល់ថ្ងៃ ឯខ​ឯ​ខ្សាច់​មុខផ្ទះ​ប្រជាពលរដ្ឋ​កាន់តែ​ក្រាស​ឡេី​ងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ផ្លូវ​ក៏​កំពុង​ខូច​ខ្ទេច​ជា​អន្លើរៗ​ទៅ​ហេី​យ ក្លាយជា​សំបុកមាន់ និង​រណ្តៅ​ទឹក​ដក់ បង្ក​គ្រោះថ្នាក់ ដល់​អ្នកជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក និង​រអិល​ដីខ្សាច់​ដែល​បន្សល់​មកពី​ការ​កំពប់​តាម​ដងផ្លូវ​នោះ​ជារឿយៗ រហូតមកដល់​ពេលនេះ អាជ្ញាធរ​សង្កាត់ ខណ្ឌ មានជ័យ មិនទាន់មាន​ចំណាត់ការ​កែសម្រួល​ឡេី​យ ។

​ក្រុម​ឈ្មួញ​រកស៊ី ដឹក​ដី ដឹក​ខ្សាច់ ដេី​ម្បី​ផ្គត់ផ្គង់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​និង​បឹង​ជេី​ង​ឯក បាននិងកំពុង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​ ៦០​ ម៉ែត្រ និង​ផ្លូវជាតិ​លេខ​២ រួមទាំង​ផ្លូវ ​៣០​ ម៉ែត្រ ទោះបីជា​អាជ្ញាធរ​ខិតខំ​ថែទាំ និង​អប់រំ​ណែនាំ​ក៏ដោយ ក៏​ក្រុម​រថយន្ត​ដឹក​ខ្សាច់​អស់ទាំងនោះ ដឹក​ទាំងយប់​ទាំង​ថ្ងៃ​មិន​គ្រប​តង់ ហូរហៀរ​ទឹក​កក្លាក់ កំពប់​ដី និង​ខ្សាច់​ធ្លាក់​ពេញ​ផ្លូវ​ដដែល អ្នកបាញ់​លាង បាញ់​តែ​កណ្ដាលផ្លូវ តែ​ខ្សាច់​កាន់តែ​ពេញមុខ​ផ្ទះ ដីខ្សាច់​ជ្រុះ​ធ្លាក់​ពី​ឡាន​ប្រឡាក់​ផ្លូវ​យ៉ាង​អាក្រក់​មើល​បំផុត ពេល​ក្ដៅ​ហុយ​និង​ខ្ទាតចូល​ភ្នែក​អ្នកជិះ​ម៉ូតូ​ជា​ញឹកញយ តែ​មិន​ថ្វី​នោះទេ​សង្ស័យ​តែ​ថៅកែ​ខ្សាច់ និង​អាជ្ញាធរ​មូលដ្ឋាន​គេ​ត្រូវរ៉ូវ​គ្នា ដូច​ស្រ​ម៉ោ​ច​និង​ស្ករ​អុី​ចឹ​ង ទើប​មិន​ខ្ចី​ចាត់ការ​បញ្ហា​នេះ ខ្សាច់​នៅតែ​ប្រឡាក់​ផ្លូវ ដីខ្សាច់​ហុយ​សំពោង​ង​ងិ​ត​មេឃ​បង្ក​គ្រោះ​ដល់​អ្នកដំណើរ ជាជាហូរហែ ៕

Loading...