ក្រុមតាឆងបើកជល់មាន់នៅព្រំប្រទល់បីខេត្ត អួតថាចំណាយ១ខែ ៥០០០ដុល្លារ ជល់ម៉ាសេរី

ខេត្តកណ្តាល៖  តាមប្រភពព័ត៌មានបានរាយការណ៍ពីប្រជាពលេដ្ឋ និងអ្នករត់ម៉ូតូឌុបនៅផ្សារឧត្តុង្គ និងឃុំត្បែង ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ជាយូខែណាស់មកហើយ លោកថៅកែល្បែងជល់មាន់បង្កប់នូវបៀរអាប៉ោងយ៉ាងដុះស្លែមួយក្រុម បានមកបើកទីតាំងដ៏ធំៗចំនួនពីរកន្លែងផ្សេងគ្នា ដែលទី១‑ស្ថិតតាមបណ្តោយផ្លូវលេខ (៥១) ពីផ្សារឧត្តុង្គមកផ្សារថ្នល់ទទឹងស្រុកអង្គស្នួល ត្រង់ចំណុចភូមិ‑ឃុំ ត្បែងមានជ័យ ទី២‑ស្ថិតនៅទួលខាងក្រោយបន្ទាយយោធាព្រំប្រទល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្នាំង និងស្រុកពញាឮ ខេត្តកណ្តាល ។

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់បានឲ្យដឹងថា ទីតាមងទី១‑ស្ថិតតាមបណ្តោយ ផ្លូវលេខ (៥១) ត្រង់ចំណុចភូមិ‑ឃុំត្បែង ស្រុកសមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ និងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងស្រុកពញាឮ ខេត្តកណ្តាល ។ ទីតាំងពីរនេះ ម្ចាស់វង់ល្បែតែមួយក្រុមនោះទេ គឺពួកតាឆង ជាមន្ត្រីយោធា និងស្តេចល្បែងដើរលេងឆ្លងខេត្ត ទីតាំងចំនួនពីរនេះ តាឆង បើកលេងចល័តទៅមករៀងរាល់ថ្ងៃ ស៊ីសងចាញ់ឈ្នះរាប់លាន់រៀល និងពាន់ដុល្លារក្នុងមួយថ្ងៃ ហើយមានមាន់ចាប់គូជល់ចាប់ពី១០ទៅ២០គូរឡើងទៅ ។

ប្រភពបានបន្តឲ្យដឹងថា អ្នកទៅលេងល្បែងជល់មាន់បៀរអាប៉ោងនៅកន្លែង តាឆង នោះសុទ្ធតែមន្ត្រីរាជការថ្នាក់ខ្ពស់ ខ្លះពាក់ផ្កាយ ជិះសុទ្ធតែរថយន្តសេរីទំនើបៗ មកពីក្រុងភ្នំពេញ និងខេត្តនានា មកលេងភ្លូកទឹកភ្លូកដី ខ្លះទៅវិញចាញ់អស់ខោរខ្លី ប្រពន្ធដេញក្បាលចេញពីផ្ទះក៏មានដែរ ។

អ្នកលេងល្បែងនៅទីនោះបានឲ្យដឹងថា ក្នុងមួយថ្ងៃ តិចបំផុត១០គូរ ក្នុងមួយគូរភ្នាល់ស៊ីសងចាប់ពី១លាន ទៅ១០លាន ទៅ២០លានរៀល បើដុល្លារ ចាប់ពី១០០០ដុល្លារ ទៅ៤០០០ដុល្លារ ឬ៥០០០ដុល្លារ ក៏មានដែរ ហើយក្នុងមួយលានរៀល ត្រូវបានម្ចាស់សង្វៀនឈ្មោះ តាឆង នោះដកលុយទឹក(លុយតុង) ១០ម៉ឺនរៀល ។

ក្រុមកូនចៅ តាឆង បានអួតអាងថា ប្រាប់អ្នកញៀនល្បែងទាំងនោះថា មកលេងកន្លែងតាឆង​មិនបាច់ភ័យព្រួយប៉ូលិសប៉េអឹមខាងណាមកចាប់នោះទេ ព្រោះតាឆង ដែលជាមេពួកគេនោះបានរត់ការបង់លុយឲ្យសមត្ថកិច្ចទាំងបីខេត្ត និងទាំងបីស្រុកខាងលើល ហើយអស់ហើយ គឺទាំងនគរបាល និងទាំងប៉េអឹមទៀតផង ។

ទាក់ទិននឹងវង់ល្បែងស៊ីសងជល់មាន់របស់តាឆង​ មន្ត្រីយោធាបើកលេងយ៉ាងកគ្រឹកគគ្រេងនេះ ប្រជាពលរដ្ឋរស់នៅតាមតំបន់នោះកំពុងសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយបានបញ្ចេញមតិប្រតិកម្មយ៉ាងធ្ងន់ធ្ងរ រិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចទាំង៣ស្រុក ខេត្តថា មិនគួរទៅត្រូវរ៉ូវគ្នាជាមួយពួកមេល្បែងទាំងនោះ ហើយបណ្តែតបណ្តោយឲ្យបើកលេងយ៉ាងអនាធិប​តេយ្យដូច្នេះឡើយ ។

អាជ្ញាធរ និងសមត្ថកិច្ចទាំងបីស្រុក ខេត្តខាងលើ ខណៈដែលត្រូវថ្នាំសណ្តំរបស់មេល្បែងឈ្មោះ ឆង ហើយនោះ ហាក់បីដូចដេកលក់ឲ្យស្ងាត់ឈឹងតែម្តង ទំនងជាភ្លេចនៅទិសដៅទាំង៩ចំណុចដែលរដ្ឋាភិបាលបានដាក់ក្នុងករណីភូមិឃុំ មានសុវត្ថិភាពហើយមើលទោនោះ ។

ប្រជាពលរដ្ឋរស់នៅឃុំត្បែង ស្រុកសាមគ្គីមានជ័យ ពលរដ្ឋរស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឹ និងពលរដ្ឋនៅស្រុកពញាឮ បានលើកឡើងថា បន្ទាប់ពីមានវង់ល្បែងស៊ីសងជល់មាន់របស់តាឆង បើកលេងយ៉ាងអនាធិបតេយ្យបែបនេះ បានធ្វើឲ្យកើតនូវអសន្តិសុខសង្គម គឺភូមិឃុំ របស់ពួកគាត់គ្មានសុវត្ថិភព ពួកគាត់សម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកន្លងមកក៏ដូចបច្ចុប្បន្ននេះ ភូមិ‑ស្រុករបស់គាត់ត្រូវបានក្រុមចោរលួច និងបលន់ទ្រព្យសម្បត្តិបាត់បង់ស្ទើររាល់ថ្ងៃ ពិសេសក្ករុមចោរកាត់សោរផ្ទះលួចម៉ូតូទ្រព្យសម្បត្តិ និងការលួចគោរក្របីបាត់បង់ជាញឹកញាប់ ហើយសមត្ថកិច្ចហាក់បីដដូចជាពុមសូវធ្វើការបង្ក្រាបបាននូវក្រុមចោរទាំងនោះឡើយ ។

ទន្ទឹមនឹងក្តីព្រួយបារម្ភលើករណីបនល្បែងនេះ ពួកគាត់សំណូមពរយ៉ាងទទូចដល់លោកប្រធានគណៈអភិបាលខេត្ត និងស្រុកទាំង៣ដែលគ្រប់គ្រងតាមតំបន់ភូមិសាស្រ្តខាងលើ មេត្តាជួយអន្តរាគមន៍ និងមានវិធានការចុះបង្ក្រាបនូវបទល្មើសនៃទីតាំងជល់មាន់របស់តាឆងនោះផង ។ ពួកគាត់សង្ឃឹមយ៉ាងមុតមាំថា​គណៈអភិបាលខេត្ត ស្រុកទាំង៣ ឯកភាពគ្នា ហើយធ្វើការបង្ក្រាបបោសសម្អាតល្បែងប្រជល់មាន់ខាងលើនេះជូនពួកគាត់ក្នុងពេលឆាប់ៗដែលប្រយោជន៍ឲ្យពួកគាត់ទទួលបានសិទ្ធរស់នៅដោយភាពកក់ក្តៅ ៕

unnamed unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *