ក្រុមថៃបង្រ្កាបអីវ៉ាន់អាជីវវករខ្មែរ២ទៅ៣តូបនៅផ្សាររ៉ុងក្លឿ ធ្វើឲ្យ អាជីវករខ្មែរដែលលក់ទំនិញសង្ស័យរំលោភកម្មសិទ្ធិបញ្ញានាំគ្នាបិទតូបទាំងស្លន់ស្លោ

ខេត្តបន្ទាយមានជ័យ៖ អាជីវករខ្មែរនៅផ្សាររុងក្លឿ ប្រទេសថៃប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចថៃចម្រុះ បានចុះមកបង្រ្កាបទំនិញនិងអីវ៉ាន់របស់អាជីវករខ្មែរចំនួន២ទៅ៣តូប នៅក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ការបង្ក្រាបនោះធ្វើឱ្យអាជីវករខ្មែរមួយចំនួនធំ​ដែលគេសង្ស័យលក់អីវ៉ាន់ និងទំនិញរំលោភកម្មសិទ្ធិបញ្ញា ទាំងនៅផ្សារថ្មី និងផ្សារចាស់ ក្នុងផ្សាររុងក្លឿនោះ នាំគ្នាបិទតូបភ័យស្លន់ស្លោទាំងព្រលឹងចុងសក់ នៅពេលឃើញសមត្ថកិច្ចចម្រុះរបស់ថៃចុះបង្រ្កាបទំនិញនិងអីវ៉ាន់របស់អាជីវករខ្មែរ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ការចុះបង្រ្កាបទំនិញនិងអីវ៉ានន់រំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរ២ទៅ៣តូប មិនទាន់មានសេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់តូបទាំងនោះរងការចាប់ឃាត់ខ្លួនបានរឺយ៉ាងនោះទេ។ ការចុះបង្រ្កាបទំនិញនិងអីវ៉ាន់របស់អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿ ក្រោយពីគេមើលឃើញថា អាជ្ញាធរសរុកអារញ្ញ ខេត្តស្រះកែវ និងអាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបតែជួបជែកពិភាក្សាពង្រឹងមិត្តភាពសហប្រតិបត្តិការនិងគ្នា ឱ្យកាន់តែរឹងមាំកាលពីកន្លងទៅថ្មីៗនេះ។

នៅពេលនោះអាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានលើកយក និងស្នើសុំឱ្យភាគីថៃអាជ្ញាធរស្រុកអារញ្ញ ជួយសម្រួលអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿឱ្យមានភាពកក់ក្តៅ អាជ្ញាធរថៃស្រុកអារញ្ញក៏បានទទួលយកការស្នើសុំរបស់អាជ្ញាធរក្រុងប៉ោយប៉ែតផងដែរ។ ប៉ុន្តែអ្វីជាការទទួលយកនូវការស្នើសុំរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ភាគីថៃគេហាក់បីដូចជាការទទួលយក តែនៅក្នុងកិច្ចប្រជុំនោះទេ ចំណែកនៅខាងក្រៅវិញគឺភាគីថៃមិនបានអនុវត្តតាម ។

ក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ អាជីវករខ្មែរនៅផ្សាររុងក្លឿ មួយចំនួនត្រូវរងការបង្រ្កាបពីសំណាក់សមត្ថកិច្ចថៃជាបន្តបន្ទាប់ពាក់ព័ន្ធនិងអីវ៉ាន់ទំនិញរងការចោទថាលក់រំលោភកម្មសិទ្ធិបញ្ញា។ ការបង្រ្កាបកន្លមកមានទាំងនៅឃ្លាំងស្តុកទំនិញ និងតាមតូប ជាហេតុនាំឱ្យអាជីវករខ្មែរទាំងនោះរងការខាតបង់ជាទឹកប្រាក់រាប់សិបលានបាត ៕

Loading...