ក្រុមប្រឹក្សាស្រុកកែវសីម៉ាម្នាកជិះរថយន្តមកធ្វើអត្តឃាតខ្លួនឯងនៅលើភ្នំសំពៅមិនដឹងមូលហេតុ

ខេត្តបាត់ដំបង៖ សមាជិកក្រុមប្រឹក្សាស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរីម្នាក់ បានបើករថយន្តមកធ្វើអត្តឃាតយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងមិនដឹងមូលហេតុ នៅលើខ្នងភ្នំសំពៅ ខេត្តបាត់ដំបង ។

សាកសពត្រូវបានពលរដ្ឋប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើខ្នងភ្នំសំពៅ ខាងកើតវត្តគីរីរម្យ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយពីមានការភ្ញាក់ផ្អើលនោះមក គេសង្កេតឃើញសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសព នៅកន្លែងកើតហេតុ គេឃើញជនរងគ្រោះ ត្រូវបានប្រើប្រាស់កាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងចំនួន៤គ្រាប់ ចំដើមទ្រូង និងបន្សល់ទុកកាំភ្លើងអាកាបត់១ដើម ដែលមានគ្រាប់ចំនួន២៦គ្រាប់ គ្រាប់ទាំងអស់៣០ក្រាប់តែជនរងគ្រោះបាញ់រ៉ាស់ហ្វាល់សម្លាប់ខ្លួន៤គ្រាប់ ។ សេចក្តីរាយការណ៍ឱ្យដឹងថា សមត្ថកិច្ចស្រាវជ្រាវរកឃើញរថយន្តម៉ាក១គ្រឿង ម៉ាកកាមរី កាលីហ្វ័រញ៉ា ព៌ណស ពាក់ស្លាកលេខ ត០៩២៨ ភព២ ដោយនៅក្នុងរថយន្តមានបន្សល់នូវលិខិតបណ្តាំមួយសន្លឹកផងដែរដែលមានខ្លឹមសារ « អោយខ្ញុំសុំទោសបង ប្អូនខ្ញុំលាហើយដោយសារតែក្នុងខ្លួនរបស់ខ្ញុំមានរោគប្រចាំកាយច្រើនពេកទើបខ្ញុំសម្រេចចិត្តបែបនេះ»។

ក្នុងនោះគេឃើញឯកសារនៅក្នុងរថយន្តហើយទើបដឹងថាជនរងគ្រោះមានឈ្មោះឆាន់ ចាំង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខនាទីជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមារស់នៅក្នុង ភូមិអូរអ៊ាម ឃុំស្រែខ្ញុង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

បើតាមការអះអាងរបស់ពលរដ្ឋឱ្យដឹងថា គេបានឮនៃការផ្ទុះអាវុធចាប់តាំងពីល្ងាចថ្ងៃទី២២ ខែមិថុនា ម្សិលមិញ មកម៉្លេះប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ ហើយចំណែករថយន្តដែលចតចោលមួយយប់ផងដែរ ព្រោះនៅក្នុងតំបន់នេះគឺមានរថយន្តជាច្រើនដែលភ្ញៀវទេសចរណ៍ឡើងទៅកំសាន្តហើយចតចោលបែបនេះ លុះដល់ថ្ងៃទី២៣ទើបមានការភ្ញាក់ផ្អើលដោយសារតែគេបានប្រទះឃើញសពតែម្តង ។

ក្រោយពីកំលាំងជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួចមក ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារអោយឡើងមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕ ពាយព្យ

IMG_3491

IMG_3490

IMG_3489

IMG_3488

Loading...

Leave a Reply

Your email address will not be published. Required fields are marked *