ក្រុមមាន់ខ្នាយមាស Tottenham ឡើងឈរកំពូលតារាងក្រោយបំបាក់ Man City ២-០

ក្រុមខ្លាំងម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានបំបាក់ក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២ទល់០ ឡើងឈរកំពូលតារាងបណ្តោះអាសន្ននៃការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៨ កាលពីរាត្រីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២០។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottenham រកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី៥ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lo Celso នៅនាទីទី៦៥ ដែលទើបតែដូរចូលនៅតង់ទី២។ លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham ឡើងឈរកំពូលតារាងលីកកំពូលអង់គ្លេសបណ្តោះអាសន្នមាន២០ ខណៈដែលក្រុម Man City ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១១មានតែ១២ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការប្រកួតកាលពីយប់ថ្ងៃទី២១ វិច្ឆិកានេះដែរក៏មានគូសំខាន់ៗមួយចំនួនមកពីលីកំពូលផ្សេងៗផងដែរដែលគួរឲ្យចាប់អារម្មណ៍គឺ លីកកំពូលអង់គ្លេសដដែល Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ២ទល់០, Man United យកឈ្នះ West Brom ១ទល់០។

-លីកកំពូលអេស្ប៉ាញ៖ Real Madrid ស្មើជាមួយក្រុមម្ចាស់ផ្ទះ Villarreal ១ទល់១, Sevilla ឈ្នះក្រុមភ្ញៀវ Celta Vigo ៤ទល់២ និងក្រុមម្ចាស់ផ្ទះ Atletico Madrid ឈ្នះក្រុមភ្ញៀវ Barcelona ១ទល់០ ធ្វើឲ្យក្រុម Barcelona កាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលតារាង៩ពិន្ទុឯណោះ។

-លីកកំពូលអាល្លឺម៉ង់៖ Bayern Munich តាមត្រឹមស្មើក្រុមភ្ញៀវ Bremen ១ទល់១, Dortmund បំបាក់ក្រុមម្ចាស់ផ្ទះ Hertha BSC ៥ទល់២,

-លីកកំពូលអ៊ីតាលី៖ Juventus ឈ្នះក្រុមភ្ញៀវ Cagliari ២ទល់០, Lazio ឈ្នះក្រុមម្ចាស់ផ្ទះ Crotone ២ទល់០ ៕

 

Loading...